មុននេះបន្តិចតារាសម្ដែងស្រី ដួង ម៉ានិច បានដាច់ចិត្តទម្លាយអារម្មណ៍ផ្ទាល់ខ្លួនឱ្យមហាជនបានដឹងថា កញ្ញាពិតជាមានអារម្មណ៍ហួសចិត្តខ្លាំងមែនទែន ខណៈដែលមានបុរសម្នាក់ចូលមក Comment ពាក្យអសុរសយ៉ាងរោគចិត្តក្នុងពេលដែលកញ្ញាកំពុង Live។ តើមានរឿងអ្វីកើតឡើង?

តារាស្រីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកបញ្ជាក់ឱ្យឃើញថា មានបុរសម្នាក់មានឈ្មោះហ្វេសប៊ុក «Dany Nao» បាន Comemnt ពាក្យអសុរស និងមិនសមរម្យ ដែលនាំឱ្យប៉ះពាល់ដល់កត្តិយសរបស់កញ្ញា។ កញ្ញា ដួង ម៉ានិច បានរៀបរាប់ឱ្យហ្វេនដឹងថា៖ «ហេតុ​អ្វី​បានជា​ Comment បែប​នេះ​? នៅក្នុង​ការ​ Live លក់របស់ខ្ញុំ​ 😭 មិន​ទិញ​ ផលិតផល​ខ្ញុំ​ក៏​មិន​អី​ដែរ​ តែ​សុំ​កុំ​ប្រើ​ ពាក្យ​សម្ដី​បែប​នេះ​ 😥»។

ក្រោយការទម្លាយបែបនេះហើយ គេស្រាប់តែឃើញហ្វេនបានចូលរួមបញ្ចេញមតិក្នុង Comment ស្រដៀងៗគ្នាថា ៖ «អាពូនិងបើមិនឆ្កួតក៏វិកលចរិកដែរ ព្រោះបើអ្នកធម្មតាគេមិនធ្វើអ្វីមិនចេះគិតចឹងទេ» «មើលងាយមនុស្សស្រីខ្លាំងណាស់ ម៉ែយើងក៏ស្រីដែរបង និយាយត្រូវគិត ប្រយ័ត្នគេប្ដឹង អស់សក់ក្បាល» «កុំទៅខ្វល់ជាមួយអមនុស្សបង វានឹងបើមិនបែកម៉ាក៏អត់គ្រប់ទឹកដែរ» «ពពួកមនុស្សរោគចិត្តគំនិតថោកទាប» និងមានខ្លះទៀតថា «កុំគិតច្រើនអាយដលមនុស្សអត់ខួរក្បាលវាគិតចេញតែពាក្យថោកទាបតែប៉ុណ្ណោះ»។

ដោយឡែក តើអ្នកទាំងអស់គ្នាគិតយ៉ាងណាចំពោះបញ្ហានេះ គិតថាសមរម្យ ឬសមរម្យទេ?

អត្ថបទថ្មីៗកំពុងចាប់អារម្មណ៍៖

បវរ​កញ្ញា​ Miss​ Grand​ Thailand​ ម្នាក់​ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រងរបួស​ធ្ងន់​ បាក់​ត្រកៀក​ បាក់​ជើង​ ជា​៣​កំណាត់​ និង​រហែក​រន្ធ​ប្រស្រី​ភ្នែក​

មហាជន​ហួស​ចិត្ត​ពេល​ដឹង​នាយ ប្រុញ​​ ថត​អត់​បាន​លុយ​មួយ​រៀល​ ចំណែក​នាយ​ ប៉េត្រូ ក៏​ចេញ​មក​ទម្លាយ​រឿង​ឈឺចាប់​ដែរ​ថា​…​

ឧកញ៉ា​ អុច​ សម្បត្តិ​ ចេញ​បក​ស្រាយ​រឿង​នាយ​ប្រុញ​ស្ពាយ​បង្វិច​វិល​ទៅ​ស្រុក​កំណើត​ ខណៈ​នាយ​ ប្រុញ​ ប្រកាស​ថា​​ខ្លួន​មិន​ភ្លេច​គុណ​…

មេ​ក្រុម​នាយ​ ប្រុញ​ ចេញ​មុខ​ទម្លាយ​ពី​ចរិត្ត​ពិត​របស់​នាយ​ ប្រុញ ភ្លើត​ភ្លើន​យក​ប្រាក់​ខែ​ឱ្យ​ស្រី​ និង​ក្រឡុក​ក្រុម​ការងារ​ ពេល​មាន​ឈ្មោះ​ល្បី​

ល្បី​នៅ​ប៉ុណ្ណឹង? កំពូល​តារា​កំប្លែង​លំដាប់​ប្រទេស​ថៃ​ ចេញ​វីដេអូ​អះអាង​ថា​ខ្លួន​ជា​កូន​សិស្ស​គ្រូ​តឿ​​ខ្មែរ​

ភ្លៀង​រួច​​មេឃ​ស្រឡះ! ក្រោយ​មាន​សេរីភាព​ឡើង​វិញ​​ អេដវីន​ នៅ​តែ​អាច​​ក្ដាប់​តំណែង​ជា​តួឯក​ក្នុង​ភាពយន្ត​

Share.