ភ្នំពេញ៖ រថយន្តបែនដឹកដីធុនធំ បើកបុកម៉ូតូសណ្ដោងរុឺម៉កបណ្ដាលអោយស្លាប់ម្នាក់ របួសធ្ងន់១នាក់ កាលពីកា លពីវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តបែនដឹកដីធុនធំ ពណ៌ក្រហមម៉ាកDEAWOO ពាក់ស្លាកលេខកំពង់ស្ពឺ 3A-7153 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ លេខ២ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉ក បណ្ដាលឲ្យស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីពេទ្យ និងម្នាក់ទៀតរបួសធ្ងន់។ ចំណែកឯអ្នកបើកបររថយន្តបន្ទាប់ពីកើតហេតុបានបើកទ្វាររថយន្តចុះរត់គេចខ្លួន។

ហើយភ្លាមៗក៏មានបុរសម្នាក់ដោះអាវ មកបកឡូហ្គោក្រុមហ៊ុនចេញ រួចត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តងទៅ។

បច្ចុប្បន្នរថយន្ត និងរ៉ឺម៉ក ព្រមទាំងអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចនាំទៅប៉ុសិ៍ រងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖សេង សាវី

Telegram-Troryorng
Share.