លោក Sanchai Puranachaikiri ប្រធានសមាគមពាណិជ្ជករ និង នាំចេញផ្លែឈើស្រស់របស់ប្រទេសថៃ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Thansettakij ថា មន្ត្រីចិនបានចេញលិខិតព្រមានដល់ក្រុមហ៊ុននាំចេញទុរេនថៃ។

លិខិតនោះបាននិយាយថា មន្រ្តីច្រកព្រំដែន Mohan បានរកឃើញមេរោគ កូវីដ១៩ នៅក្នុងទុរេនដែលនាំចូលជាច្រើនដងក្នុងអំឡុងពេលធ្វើតេស្ដដោយចៃដន្យ។ មេរោគនេះក៏ត្រូវបានរាយការណ៍ពីលទ្ធផលចុងក្រោយនៃការដឹកជញ្ជូនកាលពីថ្ងៃសៅរ៍ ខណៈរថយន្ដទុរេនថៃសរុប ៨២គ្រឿង បានមកដល់ច្រកព្រំដែន Mohan។

ប៉ុស្ដិ៍ត្រួតពិនិត្យនឹងនិយាយជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីពង្រឹងវិធានការបង្ការជំងឺ កូវីដ១៩ និង បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាក្នុងរយៈពេល ៥ថ្ងៃ នៃថ្ងៃធ្វើការ។ ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយ ក្រោយរយៈពេល ៥ថ្ងៃនៃថ្ងៃធ្វើការទេ មន្រ្តីនៅព្រំដែន Mohan នឹងហាមឃាត់ទុរេនដែលនាំចូលពីថៃ។

លោក Sanchai បាននិយាយថា រដ្ឋបាលគួរតែចេញវិធានការច្បាស់លាស់ ដើម្បីហាមឃាត់អ្នកនាំចេញដែលបានរកឃើញថាមានភាពធូររលុង។ លោកបន្ដថា ប្រតិបត្តិករទាំងនេះគួរតែឈប់ប្រតិបត្តិការរយៈពេល ២សប្ដាហ៍​ ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។

ទាក់ទិននឹងការនាំចូល ប្រសិនបើរដ្ឋាភិបាលចិនផ្អាកការនាំចូលពិតមែន នោះទំនិញថ្មីនឹងជាប់គាំងជាមួយទំនិគដែលននៅសេសសល់ ហើយនឹងធ្វើឲ្យមានការខូចខាតកាន់តែច្រើន។

ទោះជាយ៉ាងណាក៏ដោយ ការរកឃើញករណីកូវីដ១៩ លើទុរេនថៃនេះ ជៀសមិនផុតពីការធ្វើឲ្យប៉ះពាល់ដល់តម្រូវការទុរេនថៃក្នុងទីផ្សារចិននោះឡើយ ថ្វីត្បិតមានការផ្សព្វផ្សាយច្រើនអំពីបញ្ហានេះនៅលើបណ្ដាញសង្គមក៏ដោយ៕

ប្រភព៖ Nationalmultimedia

Telegram-Troryorng
Share.