Al Hilal Saudi FC

គិត​ត្រឹម​ពេល​នេះ​រក​គណៈកម្មការ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ជាង​គេ​៤ក្រុម​មុន​គេ កក់កៅអី​ឡើង​ទៅ​លេង​វគ្គ​១៦ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​បាល់ទាត់ AFC Champion League 2022 ដែល​ជា​ពានរង្វាន់​ក្លិប​ធំ​ជាង​គេប្រចាំ​ទ្វីប​អាស៊ី។

ក្រុម​ទាំង​៤នោះ​មាន​ Al Hilal Saudi FC របស់អារ៉ាប៊ីសាអូឌីត, Al Shabab FC របស់​អារ៉ាប៊ីសាអូឌីត, Foolad Khouzestan FC របស់អ៊ីរ៉ង់ និង Al Duhail SC របស់កាតារ។

ពានរង្វាន់ AFC Champion League 2022 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា​២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

ពានរង្វាន់ AFC Champion League បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៦-៩៧ ហើយ​ក្រុម​ Al-Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត និង​ក្រុម​ Pohang Steelers របស់​កូរ៉េខាងត្បូង ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​ចំនួន​៣ដង​ម្នាក់ ខណៈ​ក្រុម Al Hilal Saudi FC ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់៕

Telegram-Troryorng

Share.