រដ្ឋមន្ត្រីក្រសួងកសិកម្មនៅថ្ងៃទី២១ខែឧសភាពនេះបានរំលឹកឲ្យស្ថាប័នក៏ដូចជាអាជ្ញាធរ ពាក់ព័ន្ធនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាមនិងប្រទេសថៃ បង្កើនការយកចិត្តទុកដាក់តាមដាននិងបង្ការការឆ្លងរីករាលដាលនៃជំងឺដុំពកស្បែគោក្របីនៅក្នុងប្រទេសកម្ពុជា។

ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តមវេង សាខុននេះបានធ្វើឡើងស្របពេល ដែលជំងឺនេះកំពុងតែកើតមានឡើងនៅតាមបណ្តាខេត្តចំនួន១៧របស់ថៃក្នុងនោះមានទាំង បណ្តាខេត្តជាប់ព្រំប្រទល់ជាមួយកម្ពុជាដូចជា សុរិន្ទ បុរីរាំ និងខេត្តស៊ីសាកេតជាដើម។ជំងឺនេះ ក៏ធ្លាប់កើតមានដែរនៅក្នុងប្រទេសវៀតណាមនាភាគខាងជើងនិងភាគកណ្តាលកាល ពីខែធ្នូឆ្នាំ២០២០។

ជំងឺនេះមានរោគសញ្ញាដូចជាមានដុំតូចៗឬធំនៅលើស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះនិងកំដៅខ្លួនអាចឡើងដល់៤១អង្សាសេ។អ្វីដែលគួរ ឲ្យកត់សំគាល់នោះចំពោះសត្វឈ្មោះដែលកើតជំងឺនេះនឹងបាត់បង់សមត្ថភាពបង្កកំណើត ខណៈដែលសត្វញីនឹងបណ្តាលឲ្យរលូតកូន។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម អាជ្ញាធរត្រូវទប់ស្កាត់ការនាំចូលគោ ក្របីរស់  ទឹកមេជីវិតបង្កក ខុសច្បាប់ បង្កើនការតាមដាននិងឃ្លាំមើលសុខភាពសត្វនៅតាមមូលដ្ឋាន កន្លែងចិញ្ចឹមជាប្រចាំ។ត្រូវប្រមូលសំណាកដែលសង្ស័យរួចបញ្ជូនមកមន្ទីរពិសោធដើម្បីវិភាគរកមេរោគ ឲ្យបានទាន់ពេលវេលា។

អាជ្ញាធរត្រូវត្រួតពិនិត្យរាល់ការចរាចរសត្វគោ ក្របីរស់ ទឹកមេជីវិតបង្កកនិងផលិផលសាច់ គោក្របីដែលនាំចូលត្រូវមានវិញ្ញាបនបត្របញ្ជាក់អនាម័យពីប្រទេសនាំចូលនិងមានការ ត្រួតពិនិត្យសុខភាពសត្វនិងការធ្វើចត្តាឡីស័កពីមន្ត្រីជំនាញបសុសត្វ៕

Share.