
ក្នុងពានរង្វាន់ជើងឯកកម្រិតទ្វីបអាស៊ី AFC Cup 2021 បានបន្តស្វែងរកឃើញក្រុមឆ្លងផុតវគ្គជម្រុះតាមពូលទៀតហើយគឺក្រុម Nasaf របស់អ៊ូបេគីស្ថាន ស្ថិតក្នុងពូល F ក្រោយប្រកួតឈ្នះគ្រប់ការប្រកួតនៅក្នុងពូលខ្លួន។
ពូល F មានក្រុម Nasaf របស់អ៊ូបេគីស្ថាន, Altyn Asyrរបស់ទួរមេនីស្ថាន, Khujand របស់តាហ្ស៊ីគីស្ថាន និង Alay របស់កៀហ្ស៊ីស៊ីស្ថាន។ ពូលនេះធ្វើនៅទីក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន ប្រើប្រាស់កីឡដ្ឋាន Pamir Stadium។
អត្ថបទពាក់ព័ន្ធ៖រកឃើញក្រុម១មុនគេមកពីអាស៊ីកណ្ដាលឆ្លងផុតវគ្គចែកពូលពាន AFC Cup 2021
ពានរង្វាន់ AFC Cup 2021 មាន១០ពូល មកពី៥តំបន់ផ្សេងគ្នា អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍។ គិតត្រឹមពេលនេះបានបញ្ចប់ការប្រកួត២ពូលហើយដោយក្រុមAhal មកពីប្រទេសទួរមេនីស្ថាន ជាជើងខ្លាំងមកពីពូល E និងក្រុមក្រុម Nasaf របស់អ៊ូបេគីស្ថាន ជាជើងខ្លាំងក្នុងពូល F។

ចំណែកពូល ២ពូលក្នុងតំបន់អាស៊ីខាងលិច មានពូល B , C ត្រូវបន្តប្រកួតនៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នេះនៅទីក្រុងAmman ប្រទេសហ្សកដានី៖
-ពូល B ម៉ោង៨យប់ Tishreen (ស៊ីរី) ប៉ះ Kuwait SC (គុយវ៉ែត)
-ពូល C ម៉ោង៨យប់ Al Salt (ហ្សកដានី) ប៉ះ Muharraq Club (បារ៉ែន)
