តារា​ចម្រៀង​ ​Original ​​លោក ​​អ៊ួន បឋម​ ​​​ហៅ​ សាយ​ ​គឺ​ជា​សិល្បករ​ប្រកប​ដោយ​ទេព​កោសល្យ ​មួយ​រូប​ធ្លាប់​បាន​សាង​ប្រវត្តិសាស្ត្រ​រត់​ជុំវិញ​ប្រទេស​កម្ពុជា​ដើម្បី​ប្រមូល​ថវិកា​​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារអង្គរ​ ប្រកប​ដោយ​ជោគជ័យ​ ​​បាន​បញ្ជាក់​ពី​មូលហេតុ​ចាំបាច់​មួយ​ដែល​​សាមី​ខ្លួន​លោក​សុខចិត្ត​ប្រើប្រាស់​ស្លាក​លេខ​ឡាន​ខេត្ត​​ហើយ​មិន​ប្រើ​ស្លាក​លេខ​​ភ្នំពេញ​។

សូមចុចត្រង់នេះ៖ ស្រណោះ​​ ​សែម​ សង្វាត​ ធ្លាក់​ខ្លួន​លក់​ផ្លែ​ឈើ​ ​ឧកញ៉ា ទ្រី​ ដាណា​ បញ្ចេញ​ទឹក​ប្រាក់ឱ្យ​ធ្វើ​ដើម​ទុនភ្លាម​

នៅ​ក្នុង​សំណេរ​មួយ​​ ​សាយ​ទើប​តែ​​បង្ហោះ​នៅ​លើ​គណនី​របស់​ខ្លួន​ លោក​​បាន​ចែក​រំលែក​ពី​មូលហេតុ​ដែល​ផ្លាក​លេខ​ឡាន​របស់​លោក​ប្រើ​ប្រាស់​លេខ​ឡាន​ខេត្ត​រតនគិរី ​មិន​ប្រើប្រាស់​សាក​លេខ​ភ្នំពេញ​ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​​ជា​អ្នក​ប្រើប្រាស់​​ ងាយ​ក្នុង​ការ​លក់​ដូរ​ថា​ លោក​មាន​មោទកភាព​ក្នុង​នាម​ជា​​អ្នក​ខេត្ត​រតនគិរី​មួយ​រូប​ ហើយ​លោក​ក៏​មិន​ខ្មាស​គេ​ដែរ​ដែល​ជាប់​ខ្សែ​​​​ជនជាតិ​ដើម​ភាគ​តិច​នោះ​។ ត្រយង​សូម​ដក​ស្រង់​យក​ខ្លឹម​សារ​ទាំង​ស្រុង​របស់​លោក​មក​បង្ហាញ​ដូច​ខាង​ក្រោម​នេះ​៖ ​​​​​

«​Upgraded​ អា​ទុរេន​ត្រៀម​ ​Advanture​​ រដូវ​វស្សា​នេះ​។ ​មាន​គេ​សួរ​ថា​ ​ម៉េច​បាន​មិន​ដាក់​ស្លាក​លេខ​ឡាន​ភ្នំពេញ​ ស្រួល​លក់​ ​ហើយ​ ….etc​ តែ​ខ្ញុំ​ចង់​និយាយ​ថា ​ខ្ញុំ​មាន​មោទនភាព ​ដែល​ជា​អ្នក​រតនគិរី​ម្នាក់​ ​ហើយ​ក៏​មិន​ខ្មាស​គេ​ ដែល​កើត​មក​ជាប់​ខ្សែ​ស្រឡាយ​ជនជាតិ​ដើម​ភាគ​តិច​។ ​មិន​សំខាន់​យើង​កើត​នៅ​ទីណា​ ​នៅ​ក្នុង​ក្រុម​គ្រួសារ​ណា​នោះ​ទេ​ អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវ​ស្គាល់​ខ្លួន​ឯង​ ​ចេះUpgrade ​ខ្លួន​ឯង​ជា​រឿយៗ​ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​ ​បុគ្គល​ដែល​យើង​ចង់​បាន​ ហើយ​តស៊ូ​ធ្វើ​រឿង​ដែល​យើង​ចង់​ធ្វើ​ឱ្យ​បាន​សម្រេច​។ ​ចេះ​មោទនភាព​លើ​ស្រុក​កំណើត​របស់​ខ្លួនឯង​ និង​ចូលរួម​កសាង​សង្គម​មួយ​ដែល​យើង​ចង់​បាន​។​ ​upgrade​ ​yourself​ ​to​ ​become​ ​who​ ​you​ ​want​ ​to​ ​be​ ​and​ ​work​ ​hard​ ​to​ success​ ​your​ ​goal​.​ #Proudtobewhoyouare #ProudtobeCambodian​​»​​​

សំណេរ​ខ្លី​​បង្កប់​ដោយ​ស្មារតី​ស្នេហា​ភូមិឋាន​និង​ទី​កំណើត​របស់​ សាយ​ ចាក់​ចំ​បេះដូង​របស់​អ្នក​គាំទ្រ​និង​អ្នក​លេង​បណ្ដាញ​សង្គម​យ៉ាង​ខ្លាំង​រហូត​មាន​មតិ​ចូល​មក​ ​កោត​សរសើរ​និង​គាំទ្រ​នូវ​ការ​លើក​ឡើង​របស់​តារា​ចម្រៀង​រូប​នេះ​​យ៉ាង​ច្រើន។

«Pisey MG: ឡាន​លក់​បាន​ថ្លៃ​មិន​អាស្រ័យ​ស្លា​ក​លេខ​ មនុស្ស​មាន​តម្លៃ​ក៏​មិន​ប្រកាន់​ជាតិ​សាសន៍​ រូបរាង្គ​»
«Proud to be born in this green land (មាន​មោទកភាព​ដែល​បាន​កើត​លើ​ទឹកដី​ពណ៌​បៃ​តង​នេះ​»
«Dy Smile: ​ខ្ញុំ​ធ្លាប់​នៅ​ទីនោះ​ស្រលាញ់​ទឹក​ចិត្ត​បងប្អូន​នៅ​ទីនោះ​ណាស់​​»

​រំលឹក​ឡើង​​វិញ លោក​ ​អ៊ួន​ ​បឋម​ ​​ហៅ​សាយ​បាន​ចាប់​ផ្ដើម​​ស្ម័គ្រ​ចិត្ត​រត់​ជុំវិញ​ប្រទេស​កម្ពុជា​ ​ដើម្បី​រៃ​អង្គាស​ថវិកា​​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្រោម​ឈ្មោះ​កម្មវិធី ​«រត់ដើម្បីមនុស្សធម៌ជាមួយសាយ» ដោយ​ចាប់ផ្តើម​បេសកកម្ម​រត់​របស់​ខ្លួន​ពី​​ចំណុច​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ ​ពី​ថ្ងៃ​ទី​០៦ ​ខែ​តុលា ​ឆ្នាំ​២០២០​ ​ហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​ មករា​ ឆ្នាំ​ ២០២០​ សរុប​លោក​​រត់​បាន​ចម្ងាយ​ ២,៤០៨​គ.ម​ ​​ឆ្លង​កាត់​ចំនួន​ ២១ ​ខេត្ត​ក្រុង ​ជុំវិញ​ប្រទេស​កម្ពុជា​ប្រើ​រយៈពេល​ ​៩៧ ​ថ្ងៃ​ ​ប្រមូល​បាន​ថវិកា​ចំនួន ​៤៧​ម៉ឺន​ដុល្លារ​អាមេរិក​៕

Telegram-Troryorng
Share.