តារាសម្ដែង គឹម លីហ្សា បានបង្ហាញអារម្មណ៍ព្រួយបារម្ភប្រាប់មហាជនក៏ដូចជាហ្វេនអ្នកគាំទ្របានឱ្យដឹងថា អ្នកនាងបានសង្កេតឃើញអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok មួយចំនួនបានយកឃ្លីបវីដេអូមកកាត់ត ដោយសម្រង់ពាក្យសម្ដីអសុរោះ ឬពាក្យឈ្លើៗ មកប្រើប្រាស់ជាការលេងសើច ឬសម្ដែងស្រាប់ក្នុង TikTok ដែលទង្វើនេះអ្នកនាងមើលឃើញថាមិនគប្បីឱ្យមានទាល់តែសោះ។

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម TikTok អ្នកនាង គឹម លីហ្សា បានលើកហេតុផលថា ដោយសារតែការប្រើប្រាស់បណ្ដាញសង្គម TikTok មិនមែនមានតែមនុស្សពេញវ័យ ឬមនុស្សចាស់នោះទេ ប៉ុន្ដែក៏មានក្មេងៗ បានប្រើប្រាស់បណ្ដាញសង្គមនេះផងដែរ។

នៅពេលដែលអ្នកទាំងអស់គ្នាបានយកពាក្យមិនសមរម្យមកប្រើប្រាស់ ឬលេងនៅក្នុងបណ្ដាញសង្គមមួយនេះ វាជាហេតុនាំឱ្យក្មេងឆាប់ចាប់បាន និងរៀនសូត្រនូវអ្វីដែលមិនសមរម្យតាម។ ជាក់ស្ដែងដូចជា ការប្រើប្រាស់ពាក្យជេរ ឬពាក្យដែលបង្កប់អត្ថន័យអាសអាភាសជាដើម។ នេះជាអ្វីដែលអ្នកនាងបានបន្ថែម។

អ្នកនាង គីម លីហ្សា បានរៀបរាប់នៅក្នុងវីដេអូថា ៖ «អូខេ! សួស្ដីបងប្អូនទាំងអស់គ្នានៅក្នុង TikTok។ ថ្ងៃនេះនាងខ្ញុំសុំចេញវីដេអូមួយជាការសំណូមពរហ្មង ដោយសារតែខ្ញុំមានកូនតូច ហើយកូនខ្ញុំគាត់ចូលចិត្តលេង TikTok ដែរ។ គាត់មិនមែនចូលចិត្តផុស ឬចូលចិត្តអីនោះទេ ប៉ុន្ដែគាត់ចូលចិត្តអូសលេងមើលតុក្កតា…អីចឹងណាចា៎។ អីចឹងហើយគាត់មើលវីដេអូ គាត់ឃើញវីដេអូមួយហ្នឹង ដែលគេនាំគ្នាយកមកលេងឥឡូវនេះ ដែលពីរនាក់ប្ដីប្រពន្ធគេកំពុងឈ្លោះគ្នានោះ គេយកសំឡេងហ្នឹងមកកាត់ត។ ឧទាហរណ៍ដូចជាសំឡេងអីគេ ប្រើពាក្យ “ចុ.យ” ពាក្យអីចឹងទៅណាបងប្អូនទាំងអស់គ្នា។ ខ្ញុំគិតថាយកអីចឹងមកលេងមិនទំនងទាល់តែសោះ និយាយតាមត្រង់ហ្មងហ្អា! អត់ទំនងលេងទេបងប្អូនទាំងអស់គ្នាៗ អត់ទំនងយកវីដេអូអីចឹងៗ មកផុសស៊ែរចែកគ្នាលេងធ្វើកាយវិការ គឺអត់ទំនងសោះតែម្ដង។ បើយើងលេងរាំច្រៀង ឬត្រាប់គួរឱ្យចង់សើច អាហ្នឹង!វាទំនង ហើយស៊ែសំឡេងអីចឹងៗ អត់គួរឱ្យទំនងលេងទាល់តែសោះ។ ហើយជាពិសេសក្មេងលេងនៅក្នុង TikTok ហ្នឹងច្រើនណាស់!។ នៅពេលដែលយើងជាមនុស្សធំយកវីដេអូអីចឹងៗយកមកកាត់យកមកលេង ហើយទុកដូចជារឿងកំប្លែងហ្អា អត់កំប្លែងទេ។ និយាយមែនអត់កំប្លែង អត់ទំនងលេងទេ»។

អ្នកនាង គីម លីហ្សា បានបន្តទៀតថា «ព្រោះក្មេងគឺជាក្រដាសស នៅពេលដែលយើងបង្ហាញអ្វីទៅគឺគេឆាប់ចាប់បាន។ ដូចឧទាហរណ៍កូនខ្ញុំអីចឹង គាត់សួរថា ” What Mommy ចុ.យ អីគេ Mommy ? វាសួរអីចឹងហ្អាបងប្អូនទាំងអស់គ្នា…។ អីចឹងបានថា អ្នកដែលអត់ធ្លាប់មានកូនមិនយល់អារម្មណ៍នោះទេ តែអ្នកដែលមានកូនទើបដឹង។ ក្មេងសម័យនេះ យើងហាមគាត់មិនឱ្យលេងនូវប្រព័ន្ធតិចណូឡូជី គឺគាត់នៅតែចង់លេង។ ដល់ពេលអាវីដេអូបែបអីចឹងៗ គឺវាមិនល្អសម្រាប់ក្មេងនោះទេ»។

ជាចុងក្រោយ អ្នកនាង គឹម លីហ្សា បានសំណូរពរដល់អ្នកលេងបណ្ដាញសង្គម TikTok ទាំងអស់ ឱ្យលេងនូវអ្វីដែលជាគំរូទៅដល់ក្មេង ហើយបញ្ឈប់ការលេង ឬប្រើប្រាស់វីដេអូដែលមានសំឡេងអាសអាភាសបែបហ្នឹង។

ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អត្ថបទថ្មីៗ៖

ល្បី​នៅ​ប៉ុណ្ណឹង? កំពូល​តារា​កំប្លែង​លំដាប់​ប្រទេស​ថៃ​ ចេញ​វីដេអូ​អះអាង​ថា​ខ្លួន​ជា​កូន​សិស្ស​គ្រូ​តឿ​​ខ្មែរ​

សួ វិចិត្រ​ ម្ចាស់​ពាន​ Beat the Best ធ្លាប់​រក​ចំណូល​​ពី​ Youtube រាប់​ពាន់​ដុល្លារ​ តែ​បច្ចុប្បន្ន​រក​បាន​ត្រឹម…

ចេញពីករណីរឿងក្ដីរបស់តារាថៃ តេងម៉ូ តើអ្នកបានរៀនបានបទពិសោធន៍ជីវិតខ្លះ?

វណ្ណដា ​ជា​​តារា​ខ្មែរ​​ទីមួយ​​មាន​វត្តមាន​ក្នុង​កម្មវិធី​ប្រកួត​​ចម្រៀង​​រ៉ែប​ដ៏ធំ​របស់​ថៃ​ Show Me The Money Thailand

បៃហ្វឺន​ ​លួច​ស្រលាញ់​តួ​ប្រុស​ «Train To Busan» ដល់​ថ្នាក់ហ៊ាន​​ផ្ញើ​សារ ​Private សារភាព​ស្នេហ៍​

Telegram-Troryorng
Share.