ក្រុមបាល់ទាត់ JOHOR Southern Tigers របស់លីគកំពូលម៉ាឡេស៊ីបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាលើកដំបូងនៅពាន AFC Champions League 2022 បន្ទាប់ពីយកឈ្នះម្ចាស់ជើងឯកចាស់ Ulsan Hyundai Football Club ដោយលទ្ធផល ២-១ ឡើងទៅឈរកំពូលតារាងពូល I

ក្រុម JOHOR Southern Tigers ក្រោមការដឹកនាំរបស់លោក Benjamin Mora ឆ្លងកាត់៦ប្រកួតក្នុងពូល I ឈ្នះ៤ ស្មើ១ និងចាញ់១ មាន១៣ពិន្ទុ លើសក្រុម Kawasaki Frontale សមាជិកលីគកំពូលជប៉ុន២ពិន្ទុ។

ខណ:ក្រុម BG Pathum United សមាជិកលីគកំពូលថៃ ក៏បានក៏បានកក់កៅអីវគ្គ​១៦ក្រុម​ចុងក្រោយ​នៃ​ពាន AFC Champion League ផងដែរ ក្រោយឆ្លងកាត់៦ប្រកួត ឈ្នះ៣ ស្មើ៣ មិនដែលចាញ់ មាន១២ពិន្ទុឈរកំពូលតារាងពូល G ស្មើគ្នាជាមួយក្រុម Melbourne City FC សមាជិកលីគកំពូលអូស្ត្រាលី៕

Telegram-Troryorng

Share.