ក្រុម​បាល់ទាត់ Trabzonspor បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​នៃ​ប្រទេស​ទួរគី (Süper Lig) រដូវកាល​ឆ្នាំ​២០២១-២០២២ ក្រោយ​ខកខាន​អស់​រយៈពេល​ជិត​៥០​ឆ្នាំ​ បើ​ទោះ​ជា​រដូវកាល​នេះ​នៅ​សល់​៣​ប្រកួត​​ក្នុង​ដៃ​ទៀត​ទើប​បិទ​រដូវកាល​ក៏​ដោយ។

ក្រុម Trabzonspor មាន​៧៧​ពិន្ទុ​ក្នុង​ដៃ តាម​ពី​ក្រោយ​​ដោយ​ក្រុម​លេខ២ Fenerbahçe S.K មាន​៦៨ពិន្ទុ ខណៈ​ក្រុម​លេខ​ ៣ Konyaspor មាន​៦០ពិន្ទុ។

ប្រកួត​ចុងក្រោយ​នៅ​រាត្រី​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ក្រុម Trabzonspor បាន​ស្មើ​គ្នា​ជាមួយ Antalyaspor លើ​ទីលាន​កីឡដ្ឋាន ​Medical Park Stadyumu ក្នុង​ទីក្រុង​Trabzon ដោយ​លទ្ធផល​២-២។ ក្រោយ​ចប់​ការ​ប្រកួត​អ្នក​គាំទ្រ​​ជា​ច្រើន​នាក់​បាន​សម្រុក​ចូល​ទីលាន​ដើម្បី​អបអរ​ដល់​ក្រុម​របស់​ខ្លួន​​បាន​ឈ្នះ​ជើង​ឯក​ឡើង​វិញ ក្រោយ​ខកខាន​តាំង​ពី​រដូវកាល​១៩៧៥-៧៦។

Telegram-Troryorng
Share.