ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្តាប់ពីបានសុំសាកម៉ូតូគេហើយ បែជាបើកគេចយកម៉ូតូទៅបាត់​ ដោយមិនព្រមយកមកឲ្យម្ចាស់ដើមវិញ។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ រួមជាមួយម៉ូតូ១គ្រឿង ម៉ាក់​ ហុង​ដា​ KAWASAKI កាលពី​ថ្ងៃទី​២៩​ ខែមេសា​​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូថា​ មានជនសង្ស័យម្នាក់ បានសុំសាកម៉ូតូខ្លួន ហើយបែជាជិះម៉ូតូគេចទោបាត់។

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕

Telegram-Troryorng
Share.