ម្ចាស់​មេដាយ​មាស ​៧សម័យកាល ដំរី​សឹក​​ជំទង់​របស់​ថៃ បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២០នាក់ ​ក្រោម​អាយុ​២៣​ឆ្នាំ (U23) ដើម្បី​ត្រៀម​​ហោះ​ទៅ​កាន់​រដ្ឋធានី​ហាណូយ ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២២ នា​ពាក់​កណ្ដាល​ខែ​ឧសភា នេះ ខណៈ​​ក្រុម​នេះ​ស្ថាន​នៅ​​ពូល​ជាមួយ​កម្ពុជា។

អត្ថបទពាក់ព័ន្ធ៖ស៊ីហ្គេម៖បាល់ទាត់​បុរស​ប្រកួត​បើក​ឆាក​ស៊ីហ្គេម ប៉ះ​ឡាវ ខណៈ​បាល់ទាត់​នារី ប៉ះ​​ហ្វីលីពីន

សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​បញ្ជេញ​បញ្ជី​ឈ្មោះ​កីឡាករ​​ទាំង​២០នាក់​ព្រឹក​ថ្ងៃ​អាទិត្យ នេះ​មាន​ដូចជា៖
*អ្នកចាំទី
Kawin Thammasatchanan (លើស​អាយុ)
Supanut Suadsong
*ខ្សែ​ការពារ
Jonathan Khemdee (ក្រៅ​ប្រទេស)
Anusak Jaiphet
Theerapat Laohabut
Chonnapat Buaphan
Nakin Wisetchat
Jaturapat Sattham
*ខ្សែ​បម្រើ
Weerathep Pomphan (លើស​អាយុ)
Worachit Nanitsribampen (លើស​អាយុ)
Benhamin Davis (ក្រៅ​ប្រទេស)
Airfan Doloh
William Weidersjo
Chayapiat (នៅ​ក្រៅ​ប្រទេស)
Ekanit Panya
Narakorn Noomchansakul
*ខ្សែ​ប្រយុទ្ធ
Teerasak Poeiphimai
Patrik Gustavsson
Jakkit Palapon

Telegram-Troryorng
Share.