អ្នកចាំទី Neil Etheridge កំពុង​ប្រកប​អាជីព​នៅ​ក្លិប Birmingham City ក្នុង​ពានរង្វាន់​លីគ​លំដាប់​ទី២​ប្រទេស​អង់គ្លេស ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ហ្វីលីពីន កោះហៅ​មក​ចូលរួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​មិត្តភាព និង​បន្ត​ចូលរួម​ប្រកួត​ផ្លូវ​ការ​ក្នុង​​វគ្គ​ជម្រុះ​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​ពិភពលោក ​2022 FIFA World Cup និង​វគ្គ​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប 2023 AFC Asian Cup ក្នុង​ពូល A ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង Suzhou ប្រទេស​ចិន។

អត្ថបទពាក់ព័ន្ធ៖ជម្រុះ World Cup៖ ពូល C កម្ពុជា,​អ៊ីរ៉ាក់,​អ៊ីរ៉ង់,​បារ៉ែន​​​និង​​ហុងកុង នឹង​​​ប្រកួត​នៅ​ប្រទេស​បារ៉ែន

លោក Scott Cooper គ្រូ​បង្វឹក​បាន​ដឹកនាំ​កីឡាករ​ក្នុង​ស្រុក និង​កីឡាករ​​ដែល​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស​នានា ទៅ​ជួប​គ្នា​នៅ​ប្រទេស​កាតារ កាល​ថ្ងៃ​ទី២០​ខែ​ឧសភា ឆ្នាំ​២០២១ ម្សិលមិញ​ដើម្បី​​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ស៊ីរី និង​ប៉ាឡេស្ទីន ប៉ុន្តែ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់។

ហ្វីលីពីន ស្ថិត​ក្នុង​ពូល A ក្នុង​វគ្គ​ជម្រុះ 2022 FIFA World Cup ជាមួយ​ក្រុម​ស៊ីរី, ចិន, ម៉ាល់ឌីវ និង​ហ្គាម។ ប្រកួត​ដែល​សេសសល់​ក្នុង​ពូល​នេះ​ ធ្វើ​ឡើង​នៅ​ប្រទេស​ចិន។ ឆ្លងកាត់​ប្រកួត​៥លើក​ក្នុង​ពូល​មក​នេះ ហ្វីលីពីន ឈ្នះ​បាន​២លើក ស្មើ​គ្នា​១លើក និង​ចាញ់​២លើក​មាន​៧ពិន្ទុ​ក្នុង​ដៃ។ ប្រកួត​ដែល​នៅ​សេសសល់​ហ្វីលពីន ត្រូវ​ជួប​ហ្គាម នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ហើយ​បន្ត​ជួប​ម្ចាស់​ផ្ទះ​ចិន នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា និង​ ចុង​ក្រោយ​ជួប​ក្រុម​ម៉ាល់ឌីវ នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ ២០២១៕

*ព័ត៌មានពីវគ្គជម្រុះ World Cup សូម​ចុចអានទីនេះ…

Telegram-Troryorng
Share.