ថៃ – ហេតុ​អី​បាន​ជា​នារីៗ​សម័យ​នេះ​លង់​ស្នេហ៍​ Gong Yoo មួយ​ម៉ាត់ណា​ក៏​ Gong Yoo នេះ​គឺជា​ចម្ងល់​ដែល​បុរស​ភាគ​ច្រើន​​ជា​ពិសេស​នៅ​ប្រទេស​ថៃ​ចង់​ដឹង​។ បុរស​សង្ហា​រូប​នេះ​មិនមែន​ជា​កំលោះ​វ័យ​ខ្ទង់​២០​ឆ្នាំ​នោះ​ទេ​ តែ​ឈាន​ចូលដល់​វ័យ​គេ​ហៅ​ថា​ពូ​ទៅ​ហើយ ប៉ុន្តែ​មន្តស្នេហ៍​របស់​លោក​នៅ​តែ​អាច​អន្ទង​បេះដូង​នារី​ៗ​ឱ្យ​ឈ្លក់​វង្វេង​និង​ងប់ងល់​នឹង​លោក​ដដែល​ សូម្បី​តែ​បៃ​ហ្វឺន​ (Baifern) តួឯកស្រី​ល្បី​ឈ្មោះ​នៅ​ក្នុង​ភាពយន្ត​ «Friend zone» ក៏​ធ្លាប់​សារភាព​ឥត​លាក់លៀម​ដែរ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ខ្លួន​បាន​ផ្ញើឆាត​ Private ទៅ​សារភាព​ស្នេហ៍​ថែម​ទៀត​ផង​។ តោះ​មក​ដឹង​ហេតុផល​១០​យ៉ាង​ដែល​ធ្វើ​ឱ្យ​ Gong Yoo គឺជា​បុរស​មាន​មន្តស្នេហ៍​ក្នុង​កែវភ្នែក​នារី​ៗ​ បុរស​ៗ​យើង​អាច​យក​ទៅ​សិក្សា​តាម​បាន​ណា!

១. កាន់តែចាស់កាន់តែ​សង្ហា

Gong Yoo គឺ​ជា​ឧទាហរណ៍​យ៉ាង​ល្អ​សម្រាប់​ពាក្យ​ថា​អាយុ​គ្រាន់​តែជា​តួ​លេខ​ ព្រោះ​គ្មាន​អ្នក​ណាស្មាន​ដល់​ទេ​ថា​បុរស​មុខ​សង្ហារូប​នេះ​មាន​អាយុ​៤៣​ឆ្នាំ​ទៅ​ហើយ​ ប៉ុន្តែ​ភាព​ចាស់​ជរា​មិន​អាច​ធ្វើ​អ្វី​គេ​បាន​នោះ​ទេ​ ព្រោះ​មើល​យ៉ាង​ណា​ក៏​មិនស​ម​ជា​បុរស​វ័យខ្ទង់​៤០​ប្លាយ​ដែរ​

២. ភាព​សិចស៊ី​ដ៏​ទាក់ទាញ

បើនិយាយ​ពីរឿង​សិចស៊ី​វិញ​ គ្រាន់​តែ​ Oppa Gong Yoo ដោះ​អាវ​បញ្ចេញ​សាច់​ដុំ​ក្បាលពោះ​ បន្តិច​បន្តួចក៏​អាច​ធ្វើ​ឱ្យ​បេះដូង​នារីៗ​ធ្លាក់​ក្នុង​អន្លង់​បាន​ដែរ

៣.ស្រលាញ់​សុខ​ភាព​ រូបរាង​ក៏​ស្អាត​ខ្លាំងណាស់​ដែរ​

ឃើញ​ Gong Yoo មានរូបរាងស្អាត​បែប​នេះ​ មិនមែន​បាន​មក​ដោយងាយ​នោះ​ទេ​ ព្រោះ​គេ​គឺជាមនុស្ស​ម្នាក់​ដែល​ឧស្សាហ៍​ហាត់​ប្រាណ​ណាស់​ ព្រោះ​បើសិនជា​ត្រូវ​ហាត់​យក​រាង​ដើម្បី​ថត​កុន ថតបង្ហាញ​ម៉ូដ​ នោះ​បុរស​សង្ហា​រូប​នេះ​នឹង​ហាត់​ទាំងព្រឹក​និ​ល្ងាច​។ ប៉ុន្តែ​មិន​មាន​អ្នក​ណាដឹង​ទេ​ថា​កាល​ពីក្មេង​ Gong Yoo ធ្លាប់​ត្រូវ​បាន​គេ​ហៅ​ថា​ «អា​ក្បាល​​ដៃណូស័រ​» «អាក្បាល​តូច​» ព្រោះ​គេ​ជា​មនុស្ស​ខ្លួន​ធំ ដៃជើង​​វែង តែ​មាន​ក្បាល​តូច​។

៤.មាន​លក្ខណៈ​សម្បត្តិ​ជា​ស្វាមី​ដ៏​ល្អ​

លក្ខណៈ​សម្បត្តិ​ដែល​និយាយ​មក​នេះ​គឺ​ការ​ច​ម្អិន​ម្ហូប​ដាំ​បាយ​ ព្រោះ​ Gong Yoo ជា​មនុស្ស​ចូល​ចិត្ត​ធ្វើ​ម្ហូប​ណាស់​ ថែម​ទាំង​ជា​អ្នក​គាំទ្រ​កម្មវិធីធ្វើ​ម្ហូប​របស់​ចុង​ភៅ​ល្បី​កូរ៉េ​ប ប៊េក ចុង​វ៉ុន រហូត​ដល់​ថ្នាក់​បាន​ធ្វើ​ម្ហូប​តាម​ចុង​ភៅ​រូប​នេះ​គ្រប់​មុខ​ថែម​ទៀត​ផង

៥.ជាមនុស្ស​ហ្វ្រិនលី​(រួសរាយ)និង​ចូលចិត្ត​លេង​សើច​

គ្រប់​គ្នា​សុទ្ធ​តែ​មើល​ឃើញ​ច្បាស់​តាម​រយៈ​ឃ្លីប Viral (វ៉ៃរ៉ាល់) ផ្សេង​ដែល​អូស​កាត់​ឃើញ​នៅ​លើ​ហ្វេសប៊ុក​ កុងយូ តែង​តែ​មាន​រូបភាព​គួរ​ឱ្យ​ស្រលាញ់​ បែបលេង​សើច​ចែក​រំលែក​ឱ្យ​អ្នក​គាំទ្រ​បាន​ឃើញ​ជា​និច្ច​។

៦. ជាសម្បត្តិ​របស់​ជាតិ​

កុង​យូ​ គឺជា​តារា​សម្ដែង​កូរ៉េ​ម្នាក់​ក្នុង​ចំណោម​តារា​ឯក​ប្រុស​ដែល​ត្រូវ​បាន​លើក​ឱ្យ​ក្លាយ​ជា​ «សម្បត្តិ​របស់​ជាតិ​កូរ៉េ» ព្រោះ​ស្ថិត​ក្នុង​ចំណោម​តារា​ប្រុស​ដែល​មាន​តម្លៃ​ មុខមាត់​ស្អាត និ​ង​ជា​ពិសេស​នោះ​គឺ​មិនទាន់​មាន​សង្សារ​ឬ​ប្រពន្ធ​!

៧.ច្រៀង​ចម្រៀង​បាន​ថែម​ទាំង​ពីរោះ​ដូច​អ្នក​អាជីព​

អ្នក​ដែល​អាច​ច្រៀង​បាន​ លេង​តន្ត្រី​កើត​ គឺ​ជា​គុណសម្បត្តិ​ដែល​ស្ត្រី​ប៉ង​ប្រាថ្នា​ ហើយ​កុង​យូ​គឺជា​ម្នាក់​ក្នុង​ចំណោម​នោះ​ សំឡេង​ពីរោះ​រហូត​ធ្លាប់​បាន​ច្រៀង​អម​ភាព​យន្ត​ដែល​គេ​សម្ដែង​ «Finding Mr. Destiny 2010» និង​បទ​ចម្រៀង​អមភាពយន្តភាគ​ «Big 2012»។

៨.អាច​លេង​កីឡា​បាន​

កុងយូ​ចូលចិត្ត​លេង​កីឡា​បាល់បោះ​និង​ប៊េស្ប៉ល​ ដោយ​សមត្ថភាព​កីឡា​របស់​គេ​អាច​ទទួល​បាន​ពី​ហ្សែន​ខាង​ឪពុក​ព្រោះ​ប៉ា​របស់​គេ​ធ្លាប់​ជា​កីឡា​ប៊េស្ប៉ល​មក​ពី​មុន​…តើ​មាន​អ្វី​ដែល​ពិសេសពិសាល​លើ​បុរស​ដែល​ចេះ​ធ្វើ​ម្ហូប​ ច្រៀង​ចំរៀង​លេង​ហ្គីតា​ ថែមទាំង​អាច​លេង​កីឡា​បាន​ទៀត​។

៩.ជា​ទូត UNICEF តំណាងពិសេស​ការពារសិទ្ធ​កុមារ

កុងយូ បាន​ចូលរួម​ក្នុង​កិច្ច​ការពារ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​កុមារ​ ហើយ​បាន​ផ្ដល់​ចំណេះដឹង​រឿង​ជំងឺ​អេដស៍​ដល់​ក្មេង​ខ្វះ​ឱកាស​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៤ន​ផង​ដែរ​។

១០.គួរ​ឱ្យស្រលាញ់

អ្នកណា​​ហ៊ាន​ប្រកែក​ថា​កុង​យូ​មិន​គួរ​ឱ្យ​ស្រលាញ់​ចេញ​មុខ​មក​!

ប្រភព៖ Mangozero

អត្ថបទ​ទាក់ទង៖

Telegram-Troryorng
Share.