នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ វិញ្ញាសា​បាល់ទាត់​បុរស នឹង​ចាប់​ផ្ដើម​ប្រកួត​ហើយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ ឆ្នាំ​២០២២ នៅ​​ប្រទេស​វៀតណាម ខណៈ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី១ ខែ​ឧសភា នេះ​ក្រុម​បាល់ទាត់​បុរស​របស់​មីយ៉ាន់ម៉ា បាន​ធ្វើ​ដំណើរ​ដល់​រដ្ឋធានី​ហាណូយ មុន​គេ។

ក្រុម​មីយ៉ាន់ម៉ា បាន​ធ្វើ​ដំណើរ​​ឆ្ពោះ​ត្រង់​ពី​បោះ​ជម្រុះ​ហ្វឹកហាត់​នៅ​អារ៉ាប់រួម ទៅ​កាន់​ប្រទេស​វៀតណាម ដែល​មាន​សមាជិក​២៥នាក់ ដោយ​ក្នុង​នោះ​មាន​៤នាក់​ប្រកប​អាជីព​នៅ​ក្រៅ​ស្រុក នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ហាណូយ នៅ​ថ្ងៃ​ទី២ ខែ​ឧសភា ស្អែក​នេះ។

សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២២ មាន​ក្រុម​ចូលរួម​ចំនួន១០​ប៉ុណ្ណោះ សម្រាប់​វិញ្ញាសា​បាល់ទាត់​បុរស ដោយ​ពូល A មាន​ម្ចាស់​ផ្ទះ​វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន,​ទីម័រខាងកើត ហើយ​ពូល B មាន​ថៃ, ម៉ាឡេស៊ី,​កម្ពុជា, សិង្ហបុរី និង​ឡាវ។

ចំពោះ​ប្រកួត​បើកឆាក​វិញ្ញាសា​បាល់ទាត់​បុរស​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​ការ​ប្រកួត​ពូល A មុន​គេ ដោយ​ហ្វីលីពីន ជួប​ទីម័រខាងកើត នៅ​កីឡដ្ឋាន Việt Trì Stadium ក្នុង​ខេត្តPhú Thọ វេលា​ម៉ោង​​៤ល្ងាច ហើយ​គូ​បន្ទាប់​ក្រុម​វៀតណាម ទទួល​ឥណ្ឌូណេស៊ី នៅ​ម៉ោង​៧យប់។

រូបថត៖TN0

Telegram-Troryorng
Share.