ព្រះសីហនុ ៖ បុរសម្នាក់បានស្លា.ប់ ក្រោយពីផ្ទុះទំនាស់សម្តី រឿងជិះម៉ូតូស៊ីផ្លេឌឺដង ដាក់ គ្នា ឈានដល់ជនដៃដល់ដកកាំភ្លើងបាញ់ ហើយគេចខ្លួនបាត់ កាលពីវេលា រំលង អធ្រាត្រ ចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចរង្វង់មូលតោពីរ ស្ថិតនៅ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូគ្នា២នាក់ ចេញពី កន្ទុយនាគ ដល់ចំណុចកើតហេតុ ត្រូវបានជនដៃដល់និងបក្ខពួកម្នាក់ទៀត ជិះម៉ាកPCX ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយ ក្នុងសភាពស្រវឹង ហើយស៊ីផ្លេ ម្តងហើយ ម្តងទៀត។ លុះដល់ជនរងគ្រោះស៊ីផ្លេតបតវិញ ស្រាប់តែផ្ទុះជារឿង។ក្រោយមក ជនដៃដល់ ឃាត់ឲ្យឈប់ វាយ លើជនរងគ្រោះ ទោះជាអង្វរសុំទោសយ៉ាងណាក្តី។ បន្ទាប់មក ជនសង្ស័យដកកាំភ្លើងបាញ់មួយគ្រាប់ចំច្រមុះ បណ្តាលឲ្យស្លាប់ម្នាក់ នៅ កន្លែង ហើយជនបង្កជិះម៉ូតូគេចទៅបាត់ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅពិនិត្យ ស្រាវជ្រាវដល់ទីតាំងកើតហេតុ ហើយ សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានដឹកយកទៅតំកល់ទុក នៅ មន្ទីរពេទ្យបង្អែកចំការចេក ដើម្បីស្រាវជ្រាវស្វែងរកសាច់ញាតិ ចាត់ចែងដឹកយកទៅធ្វើ បុណ្យតាមប្រពៃណី និងបន្តស្រាវជ្រាវករណីខាងលើ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.