យ៉ាងហោចណាស់មានបន្ទប់ចំនួនរួមនឹងសម្ភារៈក្នុងនោះផងបានរងការខូចខាតនៅក្នុងគ្រោះអគ្គិភ័យការលពីរលងអធ្រាត្រឈាន ចូលថ្ងៃទី២ខែឧសភាឆ្នាំ២០២២នេះ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើយគេឃើញអគ្គិភ័យឆាបឆេះចេញពីបន្ទប់ជួលទី 2 បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្បែរខាងយកបំពង់ពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏ទំនាក់ទំនងទៅកាន់ ផ្នែករថយន្តពន្លត់អគ្គីភ័យ មកជួយបាញ់ពន្លត់។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង 3:20នាទី ទាបភ្លឺឈានចូលថ្ងៃទី 22 ខែឧសភា ឆ្នាំ 2022 តាមបណ្ដោយផ្លូវបេតុងគ្មានលេខ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចដែលចូលរួមបាញ់ពន្លត់ អគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យឆាបឆេះបណ្ដាល មកពីឆ្លងចរន្តអគ្គិសនី ហើយឆាបឆេះ ផ្ទះជួលអស់ចំនួន 4 បន្ទប់  ស្ទើរតែទាំងស្រុង រួមជាមួយនឹងសម្ភារៈមួយចំនួន។ ចំពោះការបាញ់ពន្លត់វិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ អស់ចំនួន 6 គ្រឿង។ ក្នុងហេតុការណ៍នេះមិនបង្ករអោយមានអ្នករងរបួសនោះទេ៕

អត្ថបទ៖លី សុភ័ស្ត

Share.