ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់ផ្ទាំងពាណិជ្ជកម្ម LED ជុំវិញទីលានដូចបណ្ដាប្រទេសដែលមានវិស័យបាល់ទាត់ជឿនលឿននៅតំបន់អឺរ៉ុប ក្រោយចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនម៉ាឡេស៊ី Echo Sports Management នៅក្នុងកីឡដ្ឋានខេត្តស្វាយរៀង រយៈពេល៥ឆ្នាំ។

ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាក្លិបទី២នៅក្នុងលីគកំពូលកម្ពុជា បន្ទាប់ពីវិសាខា ដែលមានកីឡដ្ឋានប្រើប្រាស់ផ្ទាំងពាណិជ្ជកម្ម LED ជុំវិញទីលានប្រកួត៕

Telegram-Troryorng
Share.