រាជធានីភ្នំពេញ៖  រថយន្តចំនួន២ គ្រឿងប៉ះ គ្នាពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន  និងបណ្តាលឲ្យរថយន្តរងការខូចខាត ទាំង សង ខាង ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០២ ខែឧសភា  ឆ្នាំ ២០២២ ត្រង់ចំណុចស្តុបវិទ្យាល័យព្រះយុគន្ធរ  តាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុ  កែងជាមួយនឹងផ្លូវ ១០៥ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

យោងទៅតាមប្រភពព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក  TOYOTA PRIUS មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-6712  បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ១០៥ ក្នុងទិសដៅពីជើងទៅត្បូង។ លុះ ពេល ធ្វើ ដំណើរ មក ដល់ស្តុប វិទ្យាល័យ ព្រះយុគន្ធរ  ផ្លូវ បំបែក ជាបួ ន ក៏ស្រាប់ តែ មាន រថយន្ត ម៉ាក  Cammary  Hybrid (កាមរី  ហាយ ប្រ៊ិត )  មួយគ្រឿង  ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2BD-7185 បបើកបរ ដោយ បុរស ជនជាតិ បរទេសម្នាក់  ធ្វើ ដំណើរតាម បណ្ដោយ ផ្លូវ មហា វិថី ព្រះ សីហនុ  ក្នុង ទិសដៅ ពី លិចទៅកើតក្នុងស្ថានភាពល្បឿនលឿនដល់ផ្លូវ បំបែកជាបួន មិនបានប្រុងប្រយ័ត្ន ជាន់ហ្រ្វាំង មិនទាន់ ក៏ជ្រុលទៅបុកចំ រថយន្ត ម៉ាក Toyota Prius ចំពី ជំហៀង ខាង ស្តាំ ពេញទំហឹង បណ្ដាលឲ្យ រថយន្ត ខូច ខាត យ៉ាង ដំណំ ។ ចំណែក ឯ រថយន្ត ម៉ាក Camary   Hybrid  ទទួល រងការ ខូចខាត ចំផ្នែក ខាង មុខ ស្ទើរ ទាំង ស្រុង ។

បន្ទាប់ពីកើតហេតុក៏មានវត្តមានរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅទីតាំងកើតហេតុនិង បាននិយាយឲ្យភាគីទាំងសងខាងធ្វើការ សម្របសម្រួលគ្នាមួយជំហាន។

ក្រោយពេល កើតហេតុ សម្ថកិច្ច មូលដ្ឋាន បាន ឲ្យ ភាគី ទាំង សង ខាង ចចារ គ្នា បញ្ចប់រឿង  ដោយ ភាគី ខាងម្ចាស់រថយន្ត ម៉ាក Cammary  Hybrid សងសំណងថ្លៃ ខូចខាត ចំនួន 1500$  ទៅឲ្យ ភាគី ម្ចាស់រថយន្ត ម៉ាក Toyota Prius ដើម្បី បញ្ចប់រឿង៕

អត្ថបទ៖លី សុភ័ស្ត

Share.