កំពង់ស្ពឺ​ ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺ ឃាត់រថយន្តសាំយ៉ុង០១គ្រឿង​ លួចដឹកឈេីដោយ​គ្មានលិខិត​អនុញ្ញាត​​ត្រឹមត្រូវកាលពីយប់ថៃ្ងទី ០១​ ខែឧសភា​ ឆ្នាំ​២​០២២​ នៅចំណុចភូមិត្រពាំងអង្គ្រង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់​។

លោកឧត្ដម​សេ​នីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដ​កំពង់ស្ពឺ បានបញ្ជាកម្លាំង ចុះស្រាវជ្រាវ ​និ​ង​​ឃាត់រថយន្តម៉ាកសាំយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-6592 ដឹកឈេីអារ ប្រភេទចម្រុះ ប្រមាណ ៤០សន្លឹក​ ដោយ​គ្មានលិខិត​អនុញ្ញាតដឹកជញ្ជូនអនុផលព្រៃឈេី​ត្រឹមត្រូវ។ ​រីឯអ្នក​បេីកបរពេលសមត្ថកិច្ចប្រតិបត្ដិការបានរត់គេចខ្លួន​បាត់។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក​ ហេង​ សំរេច​ នាយការិយាល័យ​ប្រឆាំង​បទល្មេីស​សេដ្ឋកិច្ច​បានឲ្យដឹងថា បច្ចុប្បន្ន​ រថ​យន្ត​ រួមជាមួយឈើអារទាំង៤០សន្លឹកខា​ង​លើ ត្រូវបានយកទៅរក្សាទុកជាប​ណ្ដោះអាសន្ននៅស្នងការដ្ឋា​ននគរបាលខេត្ដកំពង់ស្ពឺ​ ដើម្បីប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈេី​ចាត់ការបន្តតាមនីតិវិធី៕

Share.