​យោង​តាម​ផេក​ On The Red Carpet ​តារា​សម្ដែង​ហូលីវូដ​ជួរ​មុខ​ ​ Angelina Jolie បាន​ថត​រូប​ជាមួយ​នឹង​ហ្វូង​សត្វ​​ឃ្មុំ​ បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​​និង​​សារៈ​ប្រយោជន៍​​របស់​សត្វ​នេះ​នៅ​ក្នុង​បរិស្ថាន​រស់​នៅ​របស់​មនុស្ស​​ដើម្បី​​អបអរ​ទិវា​ឃ្មុំ​ពិភព​លោក​។​

​ខណៈ​ផេក​របស់​តួ​ឯក​ស្រី​ពី​ភាពយន្ត​ «For Those Who Wish Me Dead» ​ដែល​មាន​ឈ្មោះ​ថា​ Angelina Jolie / Angie ក៏​បាន​បញ្ជាក់​ដែរ​ថា​ អ្នក​ស្រី​បាន​ធ្វើ​កិច្ច​ការងារ​នេះ​ជាមួយ​នឹង​អង្គ​ការ​ UNESCO និង​ Guerlain ទៅល​ើ​​​គ្រោង​ការ​មួយ​​គឹ​​ស្ត្រីដើម្បី​សត្វ​ឃ្មុំ​ ​ដែល​នឹងកសាង​​សំបុក​ឃ្មុំ​ចំនួន​២៥០០​ និង​ផ្ទុក​​សត្វ​ឃ្មុំ​​​ឱ្យ​បាន ​១២៥​លាន​ក្បាល​​ត្រឹម​ឆ្នាំ ​២០២៥​ ​ខណៈ​​គ្រោងការ​​នេះ​បាន​បង្វឹក ​និង ​គាំទ្រ​ស្ត្រី ​៥​០​នាក់​ឱ្យ​ក្លាយ​​ជា​អ្នក​​ចិញ្ចឹម​មើល​ថែ​​ឃ្មុំ​ដោយ​​​​ខ្លួន​​ឯង​ទៀត​ផង​។

សូមទស្សនា​វីដេអូ​ថត​រូប​របស់​ Angelina Jolie និង​ ហ្វូង​ឃ្មុំ​ ​​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.