ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក ឯក ស៊ុនរស្មី បានសម្រេចឲ្យជនសង្ស័យទាំង១៣នាក់ ត្រឡប់ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាលវិញ ហើយបន្ដនីតិវិធី នៅថ្ងៃទី២២ ខែឧសភា ២០២១ ស្អែកនេះបន្ដទៀត។ 

សូមចុចអាន៖ ផលិតនិងលក់ស្រានាំឱ្យពុលស្លាប់១៣នាក់,ជាអំពើមិនសុចរិតទាក់ទងនឹងទំនិញ!

លោក ឯក ស៊ុនរស្មី បានសម្រេចឲ្យត្រឡប់ជនសង្ស័យទាំង១៣នាក់ត្រឡប់ទៅវិញ ក្រោយការសាកសួរពេញមួយរសៀលថ្ងៃទី២១ ឧសភា នៅមិនទាន់បញ្ចប់នីតិវិធីនៅឡើយ ដោយទុកធ្វើការសាកសួរ បន្ដនៅថ្ងៃស្អែកទៀត ដើម្បីធ្វើការចោទប្រកាន់ ឬអត់ ក្នុងសំណុំរឿងធ្វើឲ្យមនុស្ស១៣នាក់ស្លាប់ ដោយសារពុលស្រា នៅស្រុកល្វាឯម កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅថ្មីៗនេះ។ 

បើ​ទោះ​បី​ព្រះ​រាជអាជ្ញា​ នៅ​មិនទាន់​សម្រេច​យ៉ាង​នោះ​ក្ដី​ ​ផ្អែក​តាម​រឿង​នេះ​ គឺ​នគរបាល​យុត្តិធម៌​ បាន​ចាត់​ទុក​សំណុំ​រឿង​នេះ​នៅ​ក្នុង​បទល្មើស “អំពើ​មិន​សុចរិត​ទាក់ទង​នឹង​ទំនិញ”​ផ្អែក​តាម​ច្បាប់​ស្ដី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​៕​

សូមចុចអានបន្ដ៖ អ្នកពុលស្រាស្លាប់ ១នាក់ទៀត ខណៈជនសង្ស័យ១៣នាក់ ត្រៀមបញ្ជូនទៅតុលាការ រសៀលនេះ

Share.