អ្នកនាំពាក្យក្រសួងមហាផ្ទៃតាមរយៈសេចក្តីបដិសេធរបស់ខ្លួនបានបដិសេធថា មិនការការលក់ឬទិញទីស្តីការក្រសួងមហាផ្ទៃនោះឡើយ។

ការចេញមកបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃនាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក    គឹម សុខបានផ្តល់បទសម្ភាសន៍តាមសារព័ត៌មានឌឹ ខេមបូឌាដែលផ្សាយតាមអនឡាញថា  ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានលក់ទឹស្ដីការក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ការណ៍ដែលឈ្មោះ គឹម សុខ ចេះតែដើរនិយាយ បរិហារកេរ្ដិ៍មួលបង្កាច់គេឯងផ្តេសផ្តាស គឺជាចេតនាដ៏លាមក ដើម្បីញុះញង់ឲ្យមានការ បែកបាក់ផ្ទៃក្នុងជាតិ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែល មានសតិសម្បជញ្ញៈ ចាត់ទុកសំដីរបស់ គឹម សុខ ជាសំដីបំភ្លេចប៉ប្លូចឥត ខ្លឹមសារ និងជាអ្នកវិភាគដែលមានជំងឺសរសៃប្រសាទ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសជាឱឡារិកថា គ្មានការទិញ-លក់ទីស្ដីការក្រសួងមហាផ្ទៃ ដូចសំដីដ៏ស្អុយគគ្រុករបស់ឈ្មោះ គឹម សុខ នោះទេ ។ ទីស្តីការក្រសួងមហាផ្ទៃនៅតែជាទ្រព្យសម្បត្តិ របស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏គ្មាន និងមិនអាចមានទាល់តែសោះ នូវការទិញ-លក់ ដូចការផ្សព្វផ្សាយបំផ្លើសនោះឡើយ ៕

Share.