ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែមេសា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) បានទៅលើខ្សែប្រយុទ្ធស្លាប Takumu Nishihara ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។

Takumu Nishihara របស់កងយោធពលខេមរភូមិន្ទ គឺជាកីឡាករតែម្នាក់ដំបូងគេនៅក្នុងលីគកំពូលកម្ពុជា ដែលអាចស៊ុតបញ្ចូលទី៥គ្រាប់ម្នាក់ឯង ក្នុងជំនួបឈ្នះគិរីវង់សុខសែនជ័យ លទ្ធផល ៥-១ នៅកីឡដ្ឋានស្តាតចាស់។

បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិជប៉ុន វ័យ២៩ឆ្នាំរូបនេះ រកគ្រាប់បាល់បាន៨គ្រាប់ ស្ថិតនៅលេខរៀងទី២តាមពីក្រោយ Marcus Haber ដែលមាន១០គ្រាប់នៅក្នុងតារាងកីឡាកររកគ្រាប់បានច្រើនគេគិតត្រឹមសប្តាហ៍ទី៧៕

Share.