ក្រោយ​ពី​បាន​សឹក​លាចាក​សិក្ខាបទ​រួច ​លោក​ ឌួង ឆាយ​ ​បាន​ត្អូញត្អែរ​នឹក​ដល់​កូន​របស់​លោក​ព្រម​ទាំង​សុំ​ទោស​ដែល​​ខ្លួន​លោក​អសមត្ថភាព​មិន​អាច​មើល​ថែ​ការពារ​គ្រួសារ​ឱ្យ​បាន​ល្អ​ ​​ក្នុង​ឋានៈ​ដែល​ធ្លាប់​ស្និទ្ធស្នាល​នឹង​គ្រួសារ​មួយ​នេះអ្នក​នាង​ KAKA KH Australia តារា​ហ្វេសប៊ុក​​បាន​ផ្ដាំ​ទៅ​កាន់​អ្នក​នាង​ ដេត ម៉ាលីណា​ ឱ្យ​ធ្វើ​ការ​ពិចារណា​ជា​ថ្មី​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​មិន​ឱ្យ​ឪពុក​និង​កូន​បាន​ជួប​គ្នា​។

អ្នក​នាង​ KAKA Australia ដោយ​សារ​តែ​មិន​អាច​នៅ​ស្ងៀម​ក្រោយ​បាន​​ឃើញ​សំណេរ​​​របស់​លោក​ដួង​ឆាយ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃទី​២០​ ខែ​ឧសភា​ ​កន្លង​ទៅ​ នៅ​យប់​ទី​២១​ ខែ​ឧសភា​ម្សិលមិញ​នេះ​អ្នក​នាង​បាន​ចេញ​​មក​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​តាម​រយៈ​សំណេរ​បង្ហោះ​លើ​បង្ហាញ​សង្គម​ពាក់ព័ន្ធ​នឹង​រឿង​មិន​បាន​ជួប​ជុំ​គ្នា​របស់​ឪពុក​កូន​លោក​ ឌួង ឆាយ​ថា​៖

«​កំហុស​ឆ្គង​មួយ​ហ្នឹង​ជា​ការ​ឈឺចាប់​ជា​ទីបំផុត​សម្រាប់​មនុស្ស​ស្រី​មែន​ ប៉ុន្តែ​មនុស្ស​ស្រី​យើង​ក៏​ជា​ភេទ​ដែល​រឹងមាំ​ស្រាប់​ទៅ​ហើយ​ ​ព្រោះ​អាច​ទ្រាំ​បាន​រាប់​ឆ្នាំ​ទ្រាំ​បាន​គ្រប់យ៉ាង​ ប៉ុន្តែ​ក្នុង​ការ​ដែល​យើង​ផ្ដាច់​មនោសញ្ចេតនា​របស់​ឪ​កូន​គឺ​មិន​បាន​ឲ្យ​តម្លៃ​យើង​ ​ក្នុង​នាម​ជា​មនុស្ស​ស្រី​ដែល​ជា​ម្ដាយ​គេ​នោះ​ទេ​ ត្រូវ​ចាំ​ថា​ពាក្យ​សុំទោស​គឺ​ជា​ពាក្យ​មួយ​ម៉ាត់​ដែល​ពិបាក​ឲ្យ​មនុស្ស​ប្រុស​និយាយ​ជា​ទី​បំផុត​ ​ដូច្នេះ​បើ​គេ​ព្រម​ទទួល​គ្រប់​យ៉ាង​ហើយ​ចូល​គិត​ឱ្យ​បាន​ច្បាស់លាស់​ កុំ​អោយ​ថ្ងៃ​ក្រោយ​មាន​ពាក្យ​សម្ដី​និយាយ​ថា​យើង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ឈ្នះ​គេ​…​(​មាន​ន័យ​ថា​ដឹង​ ថា​អ្នក​ទាំងពីរ​មិន​អាច​ដើរ​ទៅ​មុខ​ជាមួយ​គ្នា​ដូច​ខ្ញុំ​ហើយ​និង​ប្ដី​បាន​ទេ​ ​ប៉ុន្តែ​ឈាម​មិន​អាច​កាត់​ដាច់​ពី​គ្នា​បាន​ឡើយ​)​គ្រាន់​តែ​ជា​មតិ​របស់​ខ្ញុំ​សម្រាប់​រំលឹក​ក្នុង​នាម​ជា​អ្នក​រាប់អាន​គ្នា​ទេ​ តែ​ការ​សម្រេច​ចិត្ត​ចុងក្រោយ​គឺ​ត្រូវ​តែ​ជឿជាក់​នឹង​សម្រេច​ចិត្ត​ខ្លួនឯង​ដដែល​ ​ព្រោះ​មាន​តែ​ខ្លួន​ឯង​ទេ​ទើប​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី​គិត​អ្វី​ត្រូវ​ធ្វើអ្វី​…​បង​ឆ្លងកាត់​រួច​ហើយ​ទើប​បង​និយាយ​ដូច្នេះ​ពេល​ដែល​យក​កូន​ត្រឡប់​មក​ជួប​វិញ​ដំបូង​ ​ឃើញ​កូន​វា​អោប​ ​ទឹកមុខ​ពោរពេញ​ទៅ​ដោយ​ស្នាម​ញញឹម​ បាន​ធ្វើ​ឱ្យ​បង​រំភើប​ជា​ទីបំផុត​ ​ព្រោះ​បង​ដឹង​ថា​ ​ការ​សម្រេច​ចិត្ត​មួយ​នេះ​គឺ​ជា​អ្វី​ដែល​គេ​ចង់​បាន​ជា​ទី​បំផុត​។​ my​ ​love​ ​and​ ​respect​ ​to​ ​both​ ​of​ ​you​, ​kids​ ​come​ ​first​ ​always​.»

នៅ​ខាង​ក្រោម​សំណេរ​របស់​អ្នក​នាង​ Page ផ្លូវការ​របស់​លោក​ ឌួង​ ឆាយ​បាន​ចូល​មក​ថ្លែង​អំណរគុណ​នូវ​ការ​យល់​ឃើញ​និង​ការ​បញ្ចេញ​ជា​គំនិត​យោបល់​របស់​អ្នក​នាង​ផង​ដែរ​។​

អ្នក​នាង​ KAKA KH Australia គឺ​ជា​បុគ្គល​ល្បី​លើ​បណ្ដាញ​សង្គម​ដែល​ចូល​ចិត្ត​និយាយ​ត្រង់​ៗ​ឆៅ​ៗ​ ប៉ុន្តែ​សម្ដី​របស់​អ្នក​នាង​ភាគ​ច្រើន​មិន​ប្រាសចាក​ពី​ការ​ពិត​នោះ​ទេ​ ការ​ដែល​អ្នក​នាង​ចេញ​មក​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​អារម្មណ៍​ក្នុង​នាម​ជា​អ្នក​ស្គាល់​គ្នា​ដូច្នេះ​ធ្វើ​ឱ្យ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ចេញ​មក​បញ្ចេញ​យោបល់​ផ្សេង​ៗ​គ្នា​ ដោយ​ក្នុង​នោះ​មួយ​ចំនួន​ធំ​បាន​សម្ដែង​ការ​អាណិត​ទៅ​ដល់​កូន​តូច​ទាំង​៣​​ដែល​ត្រូវ​ព្រាត់ប្រាស​ឪពុក​ទាំង​ក្មេង​ដូច្នេះ។

មួយ​រយៈ​មុន​អ្នក​នាង​ KAKA KH Australia ក៏​ធ្លាប់​មាន​ទំនាស់​ជាមួយ​នឹង​ស្វាមី​រហូត​ដល់​ឈាន​ដល់​ការ​ចុះចេញ​ពី​ផ្ទះ​ជាមួយ​នឹង​កូន​ប្រុស​តូច​ដែល​មាន​ឈ្មោះ​ថា​ចម្រើន​ដែរ​ ប៉ុន្តែ​ចុង​ក្រោយ​​បន្ទាប់​ពី​ចំណាយ​ប្រាក់​សន្សំ​អស់​ ​អ្នក​នាង​បាន​ត្រលប់​មក​ផ្ទះ​វិញ​ ហើយ​មេ​រៀន​ជីវិត​នោះ​បាន​ធ្វើ​ឱ្យ​អ្នក​នាង​ ​លាន់មាត់​ថា​ខឹង​លើក​ក្រោយ​អ្នក​នាង​គ្មាន​ថ្ងៃ​ល្ងង់​ខ្ជះខ្ជាយ​លុយ​ដែល​ខំ​សន្សំ​ទៀត​ទេ​ ​ជាពិសេស​រឿង​នេះ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​នាង​វែក​មុខ​រក​ឃើញ​ថា​អ្នក​ណា​ជា​មិត្ត​ពិត​និង​មិត្ត​ក្លែងក្លាយ​របស់​អ្នក​នាង​ដែរ​៕​​​​

Telegram-Troryorng
Share.