សហព័ន្ធ​កីឡា​បាល់ទាត់​កូរ៉េខាងត្បូង បាន​បញ្ជាក់​ជា​ផ្លូវការ​​ព្រឹក​ថ្ងៃ​ពុធ ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា​ក្រុម​បាល់ទាត់​បុរស​របស់​ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ជំនួប​​ប្រកួត​មិត្តភាព​អន្តរជាតិ​​ចំនួន​៤​ប្រកួត​មុន​ចូលរួម​ប្រកួត​ដណ្តើម​ជើង​ឯក​ប្រចាំ​តំបន់​អាស៊ី​ខាង​កើត និង​ចូលរួម​ប្រកួត FIFA World Cup 2022 នៅ​ប្រទេស​កាតារ។

ប្រកួត​ទី១៖ ២ មិថុនា ២០២២ កូរ៉េខាងត្បូង ប៉ះ ប្រេស៊ីល
ប្រកួត​ទី២៖ ៦ មិថុនា ២០២២ កូរ៉េខាងត្បូង ប៉ះ ឈីលី
ប្រកួត​ទី៣៖ ១០ មិថុនា ២០២២ កូរ៉េខាងត្បូង ប៉ះ ប៉ារ៉ាហ្គាយ
ប្រកួត​ទី៤៖ ១៤ មិថុនា ២០២២ កូរ៉េខាងត្បូង ប៉ះ (ក្រុម​មិនទាន់​ច្បាស់)

សម្រាប់​ប្រកួត​ផ្លូវការ​ដណ្តើម​ពានរង្វាន់​នៅ​ពេល​ខាង​មុខ ក្រុម​បាលទាត់​កូរ៉េខាងត្បូង នឹង​ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់​​ជើង​ឯក​អាស៊ី​ខាង​កើត 2022 EAFF E-1 Football Championship នៅ​ប្រទេស​ជប៉ុន ក្នុង​ខែ​កក្កដា ឆ្នាំ​២០២២ ហើយ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រុម​ប្រទេស​នេះ​ត្រូវ​ចូលរួម​ប្រកួត​ដណ្តើម​ជើង​ឯក​ពិភពលោក 2022 FIFA World Cup ដែល​ស្ថិត​ក្នុង​ពូល H៕

Share.