មិនដូចខេត្តបន្ទាយមានជ័យ(ក្រុងប៉ោយប៉ែត)ដែលជាចំណុចក្តៅនៃការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩នោះឡើយ ខេត្តចំនួន០៥ ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃនេះមានតួលេខឆ្លង កូវីដ១៩ថ្មីក្នុងកម្រិតទាបប៉ុណ្ណោះ។

-ខេត្តឧត្តរមានជ័យ

រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញជំងឺកូវីដ១៩ លើពលករខ្មែរចំនួន៤ករណី បន្ថែមទៀតដែលបានឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា។

ខេត្តបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងថា មានអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន១៥នាក់ក្នុងនោះឆ្លងក្នុងសហគមន% ចំនួន៨នាក់ និងអ្នកធ្វើដំណើរមកពីប្រទេសថៃ ចំនួន៧នាក់ ខណៈដែលមានអ្នកជាសះស្បើយចំនួន ២នាក់។

ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន ១៣០នាក់ បានព្យាបាលជាសះស្បើយ ៤៣នាក់ ករណីស្លាប់ ១នាក់ បញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ចំនួន ២នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តបាត់ដំបង ចំនួន ៨៤នាក់។

May be an image of text
May be an image of text

ខេត្តប៉ៃលិន

រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញមនុស្សចំនួន២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។

ខេត្តពោធិ៍សាត់

នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះដែរ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ទៀត។

គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៧៤នាក់ (ស្រី៣៩នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៧ករណី (ស្រី០៨នាក់) មរណភាព ចំនួន១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៦ករណី (ស្រី៣០នាក់)។

ខេត្តកោះកុង

នៅខេត្តកោះកុងពុំមានសេចក្តីរាយការណ៍អំពីករណឆ្លងថ្មីនៃជំងឺកូវីដ១៩នោះឡើយនៅថ្ងៃទី ២១ខែឧសភាឆ្នាំ២០២១នេះ។

បន្ទាយមានជ័យ

ដោយឡែកនៅខេត្តបន្ទាយមានជ័យដែលស្ថិតនៅជាប់ព្រំប្រទល់រវាងកម្ពុជា-ថៃដែរនោះ មានមនុស្សជាង១០០នាក់បន្ថែមទៀតត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃទី២១ខែ ឧសភាឆ្នាំ២០២១នេះ៕


Share.