ពួកគាត់មានត្រីឱ្យត្រី មានម្ហូបឱ្យម្ហូប ចែកគ្នាហូបជារឿយៗ ដល់តែថាមកពីគាត់ទៅជេរបញ្ចោរគេរាល់ថ្ងៃទើបគេសម្លាប់នោះ រឿងនេះមិនពិតទេ»

លោក មី ភឿត ត្រូវជាក្មួយប្រសារជនរងគ្រោះដែលត្រូវបានជនដៃដល់កាប់នឹងកាំបិតខ្វែវបណ្ដាលឱ្យស្លាប់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅភូមិយុត្តិធម៌ ឃុំបឹងប្រាំ ស្រុកបរវេល ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់គេហទំព័រត្រយងថាក្រុមគ្រួសារលោករួមទាំងញាតិមិត្តភូមិផង មានការសោកស្ដាយចំពោះព័ត៌មានដែលបានចេញផ្សាយថាជនជនដៃដល់បានសម្លាប់ជនរងគ្រោះដោយសារតែការខឹងជនរងគ្រោះតែងតែជេរបញ្ចោរម្ដាយជនដៃដល់។

បើតាមលោក មី ភឿត ទំនាក់ទំនងរវាងជនរងគ្រោះ និងជនដៃ និងម្ដាយជនដៃដល់ មិនមានអ្វីកត់សម្គាល់ពាក់ព័ន្ធនឹងជម្លោះនោះឡើយ។ លោកបន្តថា «គាត់មិនដែលទៅជេរបញ្ចោរ ឬទៅឈ្លោះប្រកែកជាមួយសាច់ញាតិណាទេ ទាំងម្ដាយជនដៃដល់ហ្នឹងក៏មិនដែលមានបញ្ហាគ្នាដែរ ពួកគាត់មានត្រីឱ្យត្រី មានម្ហូបឱ្យម្ហូប ចែកគ្នាហូបជារឿយៗ ដល់តែថាមកពីគាត់ទៅជេរបញ្ចោរគេរាល់ថ្ងៃទើបគេសម្លាប់នោះ រឿងនេះមិនពិតទេ»។

ត្រយងនឹងចេញផ្សាយកិច្ចសម្ភាសន៍រវាងលោក រ៉េន រតនៈ នាយករងផ្នែកព័ត៌មានសង្គម នៃសារព័ត៌មានត្រយង ជាមួយលោក មី ភឿត។

Share.