ទីបំផុត​ពានរង្វាន់ UEFA Champions League 2022 បាន​រក​ឃើញ​ក្រុម​ដណ្តើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​ក្នុង​នោះ​ក្រុមអធិរាជស Real Madrid របស់អេស្ប៉ាញ ប៉ះក្រុមហង្សក្រហម Liverpool របស់អង់គ្លេស។

លទ្ធផល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​សរុបទាំង២ជើង៖
-Liverpool (អង់គ្លេស) ៥-២ Villarreal (អេស្ប៉ាញ)
-Real Madrid (អេស្ប៉ាញ) ៦-៥ Man City (អង់គ្លេស)។

សម្រាប់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League គ្រោងនឹងធ្វើនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ក្នុងកីឡដ្ឋាន Stade de France របស់ប្រទេសបារាំង។

កីឡដ្ឋាន Stade de France អាចផ្ទុកទស្សនិកជនប្រមាណ ៨១,០០០នាក់ ហើយកីឡដ្ឋាននេះក៏ធ្លាប់ជាកីឡដ្ឋានទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០១៦ និង World Cup ឆ្នាំ ១៩៩៨ ផងដែរ៕

Share.