រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៨៤នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។

អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៨៤នាក់នេះ មាននៅស្រុកកំពង់សៀម ចំនួន២៥នាក់, ស្រុកព្រៃឈរ ចំនួន១៦នាក់, ស្រុកជើងព្រៃ ចំនួន២៥នាក់, ស្រុកបាធាយ ចំនួន៣នាក់, ស្រុកចំការលើ ចំនួន៤នាក់, ស្រុកស្ទឹងត្រង់ ម្នាក់, ស្រុកកោះសូទិន ម្នាក់, ស្រុកកងមាស ម្នាក់, ក្រុងកំពង់ចាម ចំនួន៣នាក់ និងខេត្តព្រះវិហារម្នាក់។

រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ៕

Share.