តារាស្រី ហ្វីយ៉ាតា ត្រូវបានមហាជនស្គាល់ថា ជាតារាសម្ដែង ច្រៀង បង្ហាញម៉ូដ និងជាអតីត Freshie Girl ដែលមានរាងស្អាតស្រឡូន ។ ថ្មីនេះៗរូបថតប៉ុន្មានប៉ុស្តិ៍ ហ្វីយ៉ាតា កំពុងធ្វើឱ្យក្រសែភ្នែកបុរសៗជាច្រើនតាមសម្លឹងសឹងឈាមច្រមុះ ក៏ព្រោះតែដងខ្លួនដ៏សិចស៊ីរបស់នាងបានសម្ញែងតាំងពីផ្ទះបាយរហូត ដល់បន្ទប់ទឹក។

ម៉ាក់ហ្វី បានបង្ហោះរូបថតជាច្រើនសន្លឹកស្លៀកប៊ីគីនីក្ដៅសាច់យ៉ាងសិចស៊ីបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន ដែលរូបថតនោះ បានរំលេចពីដងខ្លួនដ៏តូចច្រឡឹង បញ្ចេញសម្រស់ដើមទ្រូងទ្រលុកទ្រលន់ ចេញសាច់ម៉ដ្ឋរលោង បូករួមជាមួយទឹកមុខសិចស៊ី កាច់រាងឡើងអែន ជាពិសេសកាន់តែធ្វើឱ្យ ម៉ាក់ហ្វី បង្កើនចំណុចទាក់ទាញឱ្យប្រុសៗឃើញហើយក្រឺតខ្លាំងទ្វេដង។

រាល់លើកឱ្យតែស្រីស្រស់ ហ្វីយ៉ាតា ហ៊ានព្រលែងភាពសិចស៊ីសម្ញែងភ្នែកហ្វេនតែពេលទៅកម្សាន្តនៅឆ្នេរសមុទ្រតែប៉ុណ្ណោះ។ ប៉ុន្ដែម្ដងនោះ ឃើញថាមានក្រសែភ្នែកជាច្រើនតាមសម្លឹង ព្រមជាមួយពាក្យសម្ដីសរសើរពីរូបរាងដ៏ទាក់ទាញរបស់នាង។

ក្រៅពីបង្ហាញភាពសិចស៊ីយ៉ាងរោលរាលហើយនោះ ហ្វេនបានដាក់ការសង្ស័យថា បុរសជាជនបរទេសរបស់ ម៉ាក់ហ្វី ប្រហែលជាគូស្នេហ៍ថ្មីហើយមើលទៅ?

Share.