ក្មេង​ស្រី​ដ៏​គួរ​ឱ្យ​ស្រលាញ់​ដែល​ជា​អ្នក​គាំទ្រ​ Blackpink ពិសេស​​ Jisoo បាន​ជួប​ជាមួយ​នឹង​ Idol របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ «Dior Fall 2022 Fashion Show» ដែល​រៀប​ចំ​ឡើង​នៅសកល​វិទ្យាល័យ​​ Ewha Women។

ក្រោយ​មក​អត្តសញ្ញាណ​របស់​ក្មេង​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​គឺជា​កូន​ស្រី​របស់​ប្រធាន​ «Dior»។ ក្មេង​ស្រី​រូប​នោះ​បាន​ទៅ​រក​ Jisoo ហើយ​ក្រោយ​បាន​ថត​រូប​ជាមួយ​នឹង​ Jisoo រួច​​ស្រាប់​តែ​មុខ​ក្រហម​និង​ក្រោយ​មក​ស្រក់​ទឹក​ភ្នែក​យំគគ្រូក​តែម្ដង​។

ខណៈ​ដែល​ Jisoo រំភើប​និង​យល់​ឃើញ​ថា​ក្មេង​ស្រី​ដែល​ជា​អ្នក​គាំទ្រឬ​សមាជិក​​ Blink វ័យ​ក្មេង​ម្នាក់​នេះ​គួរ​ឱ្យ​ស្រលាញ់​​ជា​ទី​បំផុត។

បន្ទាប់​ពី​រូប​ភាព​នេះ​ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្រៅ​សាធារណជន​បាន​លើក​ឡើង​ថា​ «ក្មេង​ស្រី​រូប​នេះ​ស្លៀក​ឈុត​ពណ៌​ខ្មៅ​និង​ផ្កាឈូក​», «តំណក់ទឹកភ្នែក​ដែល​ស្រក់​លើ​ថ្ពាល់​របស់​នាង​ពិត​ជា​គួរ​ឱ្យ​ស្រលាញ់​ណាស់», «ក្មេង​ស្រី​រូប​នោះ​គួរ​ឱ្យ​ស្រលាញ់​ ហើយ​ Jisoo ក៏​គួរ​ឱ្យ​ស្រលាញ់​ដូច​គ្នា​», «Aww នាង​ស្លៀកឈុត​ខ្មៅ​ផ្កាឈូក»

ប្រភព៖ allkpop

អត្ថបទទាក់ទង


Share.