បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាមួយខ្សែបម្រើជប៉ុន Daisuke Kobayashi ក្រោយចប់ជុំទី១ នៃពានរង្វាន់ Cambodian Premier League រដូវកាល ២០២២ កាលពីថ្ងៃទី២៦ ខែមេសា កន្លងទៅ។

ពេលនេះក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសពីការត្រឡប់មកវិញរបស់ខ្សែបម្រើជំនាញទាត់ពីចម្ងាយ​ Yudai Ogawa ត្រឡប់មកជួយក្រុមវិញហើយក្រោយសម្រាកព្យាបាលរបួសពោះវៀន ហើយ​ត្រូវ​ត្រឡប់​ទៅ​វះកាត់ និង​ព្យាបាលនៅប្រទេសជប៉ុនជិត៥ខែ។

Yudai Ogawa ចាប់ផ្តើមលេងបាល់ទាត់អាជីបក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅលីគទី២នៃប្រទេសជប៉ុន នៅឆ្នាំ២០១៧រូបគេបានលេងនៅលីគទី៤ប្រទេសប៉ូឡូញជាមួយនឹងក្រុម Widzew Łódź។

លុះឈានដល់ឆ្នាំ២០១៨ Yudai បានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ)នៃលីគកំពូលកម្ពុជា ខណ:ឆ្នាំ២០១៩/២០ ខ្សែបម្រើកណ្តាលរូបនេះបានចូលរួមជាមួយក្រុមអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប មុនផ្ទេរមកកាន់ភ្នំពេញក្រោន ក្នុងឆ្នាំ២០២១ ព្រមទាំងជួយឲ្យក្លិបឈ្នះលីគកំពូលថែមទៀតផង៕

Share.