រឿង​អប់រំ​បែប​ព្រះពុទ្ធសាសនា​ «សទ្ធាមាណព​ភាគ១» ទទួល​បាន​គាំទ្រ​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ ទើប​ធ្វើ​ឱ្យ​ក្រុមការងារ​ផលិត​ទាំង​អស់​​មាន​កម្លាំង​ចិត្ត​ ចាប់​ផ្ដើម​​ថត​វគ្គទីពីរ​ជា​បន្ត​ទៀត​ ប៉ុន្តែ​​កញ្ញា​ ពេជ្រ​ ចរណៃ​ ដែល​ជា​តារា​សម្ដែង​ឯក​ក្នុង​រឿង​ភាគ​នេះ​បាន​លើក​ឡើង​ថា​ រឿង​នេះ​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លះ​ ព្រោះ​ក្រុមការងារ​​ចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​ មិន​ទាន់​មាន​ Sponsor នៅ​ឡើយ​ទេ​។​

តារា​ក្បាច់​គុន​ ពេជ្រ​ ចរណៃ​បាន​រឿង​ សទ្ធាមាណព​ភាគ​២​ នេះ​គឺ​មាន​ឈុត​ឆាក​កាន់​តែ​ល្អ​ឡើង​ដូច​ជា​ ឈុត​ចម្បាំង​ ឈុត​អ្នក​ភូមិ​មាន​វិវាទ​នឹង​គ្នា​ លាយឡំ​ជាមួយ​នឹង​ព្រះធម៌អប់រំ​ដ៏​ល្អៗ​ជា​ច្រើន​។ រឿង​នេះ​គឺជា​រឿង​ដែល​ក្រុម​ការងារ​ពួត​ដៃ​គ្នា​គឺ​ដើម្បី​ផលិត​រឿង​អប់រំ​បែប​ព្រះពុទ្ធសាសនា​ វប្បធម៌​ អរិយធម៌ អក្សរសាស្ត្រ​ អក្សរសិល្ប៍​ ក្បាច់គុន​បុរាណ​ និង​ទំនៀមទំលាប់​របស់​ប្រជាជន​ខ្មែរ​។

យ៉ាងណា​មិញ​​កញ្ញា​ ពេជ្រ ចរណៃ​ បាន​ត្អូញត្អែរ​ដែរថា​ខ្លួន​និងក្រុមការងារ​បាន​ខិតខំ​ផលិត​និង​បង្ហាញ​ទៅតាម​លទ្ធភាព​ ហើយ​នៅ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ ព្រោះ​តែ​កញ្ចប់ផលិត​គឺ​ចំណាយ​ធនធាន​និង​ថវិកា​ផ្ទាល់​ខ្លួន​។ កញ្ញា​បន្ត​ទៀត​ថា​បើ​សិន​មាន​ការ​ឧបត្ថម្ភ​ពី​ពុកម៉ែ​បងប្អូន​ទាំង​អស់​ ក្រុមការងារ​​នឹង​ខិតខំ​ផលិត​រឿ​ង​បែប​អប់​រំ​នេះ​ឱ្យ​កាន់​តែ​ច្រើន​ ពិសេស​មាន​គុណ​ភាព​ខ្ពស់​។ កញ្ញា​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​បងប្អូ​ន​ទាំង​អស់​។

សម្រាប់​បងប្អូន​ដែល​មាន​បំណងចង់​ចូលរួម​ឧបត្ថម្ភ​​ដើម្បី​ផលិត​សាច់​រឿង​នេះ​ឱ្យកាន់តែ​ល្អ​និង​មាន​គុណភាព​អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ​ចំនួន ​២​ខ្សែ​៖ 096 926 7777 /088 5555 815

អត្ថបទទាក់ទង៖

Share.