
កីឡាការិនីតេក្វាន់ដូខ្មែរ-អាមេរិក Cassie Tubbs បានប្រកួតចាញ់កីឡាការិនី Natali Hamaidi របស់ម្ចាស់ផ្ទះហ្សកដានី ដោយលទ្ធផល ៥ទល់៣ ក្នុងវគ្គជម្រុះកីឡាអូឡាំពិកTokyo 2020 Olympic Gamesដែលធ្វើឡើងនៅទីក្រុង Amman ប្រទេសហ្សកដានី នារសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ នេះ។
លទ្ធផលប្រកួតក្នុងវិញ្ញាសា-៥៧គីឡូក្រាម វគ្គជម្រុះបឋមមានដូចជា៖
-Zoya Sabir (ប៉ាគីស្ថាន) ១-៣៩ Cassie Tubbs (កម្ពុជា)
-Law Sin Yi (ហុងកុង) ០-១៤ Nahid Kiani (អ៊ីរ៉ង់)
-Natali Hamaidi (ហ្សកដានី) ៣២-៦ Layan Jaber (ប៉ាឡេស្ទីន)
-Pauline Lopez (ហ្វីលីពីន ) ២២-០ Aya Al-Jarayhe (ស៊ីរី)
-Dunya Abutaleb (អារ៉ាប៊ីសាអ៊ូឌីត) ៥-២៧ Laetitia Aoun (លីប៉ង់)
-Trần Thị Ánh Tuyết (វៀតណាម) ៣៥-១ Jennifer Lay (ទីម័រខាងកើត)
គូប្រកួតវគ្គ៨នាក់ចុងក្រោយគឺ៖
-Phannapa Harnsujin (ថៃ) ១៦-១៨ Nahid Kiani (អ៊ីរ៉ង់)
-Natali Hamaidi (ហ្សកដានី) ៥-៣ Cassie Tubbs (កម្ពុជា)
-Pauline Lopez (ហ្វីលីពីន) ១០-២១ Laetitia Aoun (លីបង់)
-Trần Thị Ánh Tuyết (វៀតណាម) ២-៨ Lo Chia-ling (តៃវ៉ាន់)
គូប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖
-Nahid Kiani (អ៊ីរ៉ង់) ប៉ះ Natali Hamaidi (ហ្សកដានី)
-Laetitia Aoun (លីបង់) ប៉ះ Lo Chia-ling (តៃវ៉ាន់)
អ្នកឈ្នះជើងឯកនិងជើងឯករង នៅក្នុង វិញ្ញាសា-៥៧គីឡូក្រាម នឹងទទួលបានសំបុត្រយន្តហោះដោយស្វ័យប្រវត្តិទៅកាន់ប្រទេសជប៉ុន ដើម្បីប្រកួតTokyo 2020 Olympic Games។
សូមបញ្ជាក់ថាកម្ពុជា បានបញ្ជូនអត្តពលិក២រូបទៅចូលរួមប្រកួត ក្រោមការដឹកនាំពីសំណាក់លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ។ តែត្រូវធ្លាក់ត្រឹមវគ្គជម្រុះទាំង២រូប៕
