រាជរដ្ឋាភិបាលកម្ពុជាត្រៀមរៀបចំកងកាំជ្រួចការពារអាកាសរយៈកំពស់មធ្យម។ នេះបើតាមខ្លឹមសារសេចក្ដីសម្រេចចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ បើតាមសេចក្ដីសម្រេច កងកាំជ្រួចការពារអាកាសនេះ ស្ថិតក្រោមចំណុះបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន។

នាយទាហានកម្ពុជាបានបញ្ចប់ការសិក្សាដោយជោគជ័យពីបណ្ឌិត្យសភាការពារអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុង Smolensk សហព័ន្ធរុស្ស៊ី

តាមរយៈសេចក្ដីសម្រេចនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី និងក៏ជានាយឧត្តមសេនីយ៍ផ្កាសមាស៥ផុតលេខ បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មីចំនួន៤០២នាក់។ គឺពលទាហានថ្មីនេះហើយដែលនឹងត្រូវជ្រើសរើសដើម្បីរៀបចំជាកងកាំជ្រួចការពារអាកាសរយៈកំពស់មធ្យមនោះ៕

Share.