ក្រុម​បាល់ទាត់ Sarawak United បានរងបរាជ័យក្រោមថ្វីជើង Negeri Sembilan FC ក្នុងលទ្ធផល ១-២ នៅលីគកំពូលរបស់ប្រទេសម៉ាឡេសុី Liga Super Malaysia 2022។

យ៉ាងណាមិញ​ខ្សែបម្រើស​ការពារ កុក បូរីស អតីត​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និងក្រុមបាល់ទាត់ភ្នំពេញក្រោន បន្តរកបានគ្រាប់បាល់ទី៤របស់ខ្លួនឲ្យក្រុម Sarawak United ក្រោយលោតតែតបញ្ចូលទីយ៉ាងស្អាតនៅនាទី៥១’ បើកការនាំមុខ ១-០ ប៉ុន្តែត្រូវបានក្រុម Negeri Sembilan FC វាយបក២គ្រាប់វិញយក៣ពិន្ទុទៅបាត់។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករកម្ពុជាដែលរកបានគ្រាប់បាល់នៅលើទឹកដីម៉ាឡេស៊ី៖
-ខ្សែបម្រើការពារ កុក បូរីស ស៊ុតបញ្ចូលទី៤គ្រាប់លេង លេងបាន៧ប្រកួតឲ្យក្រុម Sarawak United (២០២២-បច្ចុប្បន្ន)
-ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ស៊ុតបញ្ចូលទី៣គ្រាប់លេង លេងបាន២៥ប្រកួតឲ្យក្រុម Pahang FA & PKNS (២០១៨-១៩)
-ខ្សែបម្រើការពារ ធារី ចន្ថាប៊ីន ស៊ុតបញ្ចូលទី២គ្រាប់លេង លេងបាន៥៨ប្រកួតឲ្យក្រុម Terenganu FA & Perak FC (២០១៨-២០២០)
-ខ្សែប្រយុទ្ធ កែវ សុខផេង ស៊ុតបញ្ចូលទី១គ្រាប់ លេង៤ប្រកួតឲ្យក្រុម PKNP FC (២០១៨-១៩)៕

Share.