កូរ៉េ – Bambam តារា​ចម្រៀង​ K-pop ដ៏​ល្បីល្បាញ​របស់​កូរ៉េ​ខាង​ត្បូង​ គឺ​ជាតារា​កូរ៉េ​សញ្ជាតិ​ថៃ​បាន​បង្ហើប​ថា​ដោយ​សារ​តែ​ខ្លួន​ជា​ជន​បរទេស​ដូច្នេះ​ហើយ​ទិញ​អគារ​នៅ​កូរ៉េ​មិន​ងាយ​ស្រួល​នោះ​ទេ​ ថ្លៃបង់​ពន្ធ​ក៏​ខ្ពស់​ណាស់​ដែរ​ ម្យ៉ាង​ដោយ​ខ្លួន​ជា​អ្នក​ស្រលាញ់​នាឡិកា​ និង​ចូល​ចិត្ត​សន្សំ​ទុក​ផង​នោះ​ ទើប​សម្រេច​ចិត្ត​ទិញ​នាឡិកា​ដែល​មាន​តម្លៃ​ស្មើ​អគារ​ល្អជាង​។

នៅ​ក្នុង​កម្មវិធី​មួយ​តារា​រូប​នេះ​បាន​ Call និយាយ​លេង​ជាមួយ​នឹង​ពិធីករ​ល្បី​របស់​ថៃ​ ដោយ​ក្នុង​នោះ​តារា​រូប​នេះ​​បាន​និយាយ​ថា​ខ្លួន​ជា​មនុស្ស​ចូលចិត្ត​នាឡិកា​ ដូច្នេះ​ហើយ​ទើប​មាន​ការ​សន្សំ​ទុក​នាឡិកា​យ៉ាង​ច្រើន​ «​​ខ្ញុំ​នឹង​ទិញ​​នា​ឡិ​កា​ពេល​ដែល​មាន​រឿង​ល្អ​កើត​ឡើង​ក្នុង​ជីវិត​ នាឡិកា​នីមួយៗ​មាន​អត្ថន័យ​ផ្សេងៗ​គ្នា​!»

តារា​រូប​នេះ​បាន​បន្ត​ទៀត​ថា​ «ខ្ញុំ​មិន​ចូលចិត្ត​ឡាន​ ទើប​អត់​ទិញ​ ចំណែក​អគារវិញ​ ដោយ​សារតែយើង​គឺជា​ជន​បរទេស​ដូច្នេះ​មាន​ការ​លំបាក​និង​ស្មុគស្មាញ​បន្តិច​ ដូចជា​ថ្លៃ​ថែរក្សា​ ថ្លៃពន្ធ​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​មិន​ទិញ​អគារ​ តែ​តិញ​នាឡិកា​ដែល​មាន​តម្លៃ​មួយ​គ្រឿង​ស្មើ​នឹង​អគារ​មួយ​វិញ​»

ក្រោយ​វីដេអូ​កម្មវិធី​នេះ​ត្រូវ​បាន​បង្ហោះ​ចេញ​ទៅ​លើ​ Youtube ភ្លាម​ នៅ​ក្នុង​ប្រទេស​ថៃ​ស្រាប់​តែ​ជាប់​ Trend លើ​ លំដាប់​លេខ​១ លើ​ Youtube នៅ​ក្នុង​ប្រទេសថៃ​៕

ប្រភព៖ Khaosod

Share.