ប្រិយមិត្ត​ត្រយង​ប្រាកដ​ជា​បាន​ដឹង​ហើយ​រួច​មក​ហើយ​ ពាក់ព័ន្ធ​នឹង​រឿង​បែកធ្លាយ​សំឡេង​សន្ទនា​រវាង​អ្នក​នាង​ ដេត ម៉ាលីណា​និង​បុគ្គល​ឈ្មោះ​ វ៉ាន់ ដែល​ក្រោយ​មក​ត្រូវ​គេ​ដឹង​ថា​ជា​កូន​ធម៌​របស់​ម្ដាយ​លោក​ ឌួង ឆាយ​ដែល​ក្នុង​បទសន្ទនា​នោះ​មាន​និយាយ​ដល់​ការ​រៀប​គម្រោង​ធ្វើបាប​លោក​ ឌួង​ ឆាយ​ពី​ឪពុក​របស់​ខ្លួន​។​ ប៉ុន្តែ​សម្រាប់​រឿង​រ៉ាវ​ដែល​ត្រយង​យក​ផ្សាយ​ជូន​នៅ​ពេល​នេះ​ គឺ​ភាគី​អ្នក​នាង​ ដេត​ ម៉ាលីណា​ ​បាន​ចេញ​មក​លុបលាង​រក​ភាព​ស្អាតស្អំ​សម្រាប់​ខ្លួន​វិញ​។​

យោង​តាម​បទ​សន្ទនា​មួយ​តាម​ប្រព័ន្ធ​តេឡេក្រាម​ ដែល​មាន​ឈ្មោះ​ថា​ A.ly.na និង​មាន​ដាក់​រូប​របស់​អ្នក​នាង​ដេត ម៉ាលីណា​​បាន​សរសេរ​រៀប​រាប់​ពាក់ព័ន្ធ​ទៅ​នឹង​​ករណី​សំឡេង​បែក​ធ្លាយ​ខាង​លើ​យ៉ាង​ដូច្នេះ​៖​

«​ខ្ញុំ​និង​ប្តឹង​រក​យុត្តិធម៌​សម្រាប់​ការ​លាប​ពណ៌​ខ្ញុំ​ជាមួយ​និង​ប៉ា​ ​មិន​ឲ្យ​គេ​ចោទ​​ទេ​ ​ហើយ​សម្រាប់​សំឡេង​ខ្ញុំ​ជាមួយ​បង​ ​វ៉ាន់​ ​គឺ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំ​នឹង​ប្តឹង​ ​ហើយ​បកស្រាយ​ថា​ ​រឿង​ប៉ា​និង​ខ្ញុំ​ ​និយាយ​ពី​ប៉ា​ ​គឺ​ខ្ញុំ​ដឹង​អត់​ច្បាស់​ទេ​ គ្រាន់​តែ​ឮ​តៗ​គ្នា​ពី​គេ​ប្រាប់​ទេ​ ​មិនមែន​ការ​ពិត​ច្បាស់លាស់​ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា​ ​ខ្ញុំ​មិន​ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​បំណង​និយាយ​អាក្រក់​ និង​បំផ្លាញ​ប៉ា​ទេ​ ​មាន​តែ​ការ​អាណិត​គេ​លាប​ពណ៌​ប៉ា​»។

ពាក្យ​ពេចន៍​ខាង​លើ​នេះ​ នៅ​មិនទាន់​អាច​សន្មត​ថា​ជា​អ្នក​នាង​ ដេត ម៉ាលីណា​មួយ​រយ​ភាគ​រយ​ដែរ​ ដរាប​ណា​មិន​មាន​ការ​ចេញ​មក​អះអាង​ដោយ​ផ្ទាល់​ពី​សាមី​ខ្លួន​ យ៉ាង​ណា​មិញ​ត្រយង​នឹង​​ព្យាយាម​ទំនាក់ទំនង​ទៅ​កាន់​អ្នក​នាង​ ដេត ម៉ាលីណា​ដើម្បី​បញ្ជាក់​ពី​ករណី​នេះ​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​នាង​ ដេត ម៉ាលីណា​ ចង់​ទាក់ទង​មក​កាន់​សារព័ត៌មាន​យើង​ដើម្បី​ធ្វើ​ការ​បកស្រាយ​ឬ​យ៉ាង​ណា​នោះ​ ខាង​យើង​ខ្ញុំ​បើកទ្វារ​ស្វាគមន៍​ជា​និច្ច​។​

រឿងរ៉ាវ​ជំលោះ​ហែកហួរ​គ្នា​រវាង​គូស្នេហ៍​អភិជន​អ្នក​នាង​ ដេត ម៉ាលីណា​រួម​ទាំង​អតីត​ស្វាមី​ លោក ឌួង ឆាយ​បាន​ស្ងាត់​មួយ​រយៈ​ធំ​ហាក់​ស្ងប់ស្ងាត់​ទៅតាម​ពេលវេលា​ ប៉ុន្តែ​សំឡេង​សន្ទនា​តាម​រយៈ​ទូរស័ព្ទ​រវាង​បុរស​និង​ស្ត្រី​ពីរ​រូប​ដែល​គេ​សន្មត​ថា​ជា​អតីត​ភរិយា​លោក​ ឌួង ឆាយ​និង​ឈ្មោះ​ វ៉ាន់​ ​​កូន​ធម៌​ម្ដាយ​លោក ឌួង ឆាយ​ បាន​ដុត​កំដៅ​ឱ្យ​រឿង​នេះ​ត្រលប់​មក​ពុះ​កញ្ជ្រោល​សារ​ជា​ថ្មី​ឡើង​វិញ​ ​៕

Telegram-Troryorng
Share.