កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ សារព័ត៌មានរបស់ប្រទេសវៀតណាម Ted Trần TV បានចុះផ្សាយថា៖«មុនការប្រកួត U23 ឡាវ Vs U23 កម្ពុជា ក្រុមទាំងពីរមានរបៀបរៀបចំខុសៗគ្នា ដោយក្រុមជម្រើសជាតិឡាវ ខិតខំហ្វឹកហាត់ ខណ:ក្រុមជម្រើសជាតិកម្ពុជា នាំគ្នាច្រៀងរាំយ៉ាងសប្បាយ»។

ភ្លាមៗនោះលោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ចេញមុខប្រតិតកម្មដូច្នេះថា៖«គ្នាហាត់ហុយផ្សែកតាមស្លឹកត្រចៀក ប្រជុំមួយថ្ងៃ ២ទៅ ៣ដង គ្រាន់តែមកដល់កន្លែងប្រជុំមុនចាប់ផ្តើម គ្នាដាក់ច្រៀងលេងមួយបទ ពីរបទ បែរជាមានខ្មែរគ្នាឯងបន្ទរការប្រៀបធៀបតាម, Crazy Page ហើយមានគ្នាយើងមួយចំនួនយកតំលៃនៃការខំប្រឹងប្រែងមកវាយតំលៃត្រឹមរូបថត១សន្លឹក»។

យ៉ាងណាក្រោយចប់ការប្រកួត U23 ឡាវ បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើង U23 កម្ពុជា ក្នុងលទ្ធផល ៤-១ ស៊ុតបញ្ចូលទីដោយកីឡាករ សៀង ចន្ធា, សាទី, គី រីណា និង អ៊ឹម សំអូន យកបាន៣ពិន្ទុជាលើកដំបូងសម្រាប់ពូល B៕

Share.