សម្រាប់​សង្គម​សិល្បៈ​រឿង​ដែល​មហាជន​កំពុង​ផ្ដោត​ការ​ចាប់​អារម្មណ៍​ច្រើន​នៅ​ពេល​នេះ​គឺ​រឿង​បំណុល​១៥​ម៉ឺន​ដុល្លារ​របស់​តារា​សម្ដែង​-ពិធីករ​ភេទទី៣ ផេនខេក​ ក្រោយ​ម្ចាស់​បំណុល​រោមទារ​មុខ​ទារ​ក្រោយ​និង​បង្ហោះ​ទម្លាយ​រឿង​នេះ​ជា​សាធារណៈ​។ ដោយ​ឡែក​រឿង​នេះ​បាន​ប៉ះ​ទង្គិច​យ៉ាង​ខ្លាំង​ដល់​ផ្លូវ​ចិត្ត​អ្នក​នាង​ ខ្ញុង ដែល​ធ្លាប់​រង​វិបត្តិ​ជំពាក់បំណុល​គេ​វ័ណ្តក​ ដោយ​សារ​តែ​មាន​អ្នក​ដៀមដាម​និង​​យក​អ្នក​នាង​ចូល​ទៅ​ពាក់​ព័ន្ធ​ក្នុង​ករណី​នេះ​រហូត​ផ្ទុះ​កំហឹង​ជះ​លើ​បណ្ដាញ​សង្គម​។

ក្រោយ​ផ្ទុះ​រឿង​បំណុល​ ១៥​ម៉ឺន​ដុល្លារ​ របស់​ផេនខេក​ ស្រាប់​តែ​មាន​អ្នក​យក​រឿង​នេះ​ទៅ​ប្រៀបធៀប​នឹង​ករណី​អ្នក​នាង​ខ្ញុង​ ដែល​ធ្លាប់​ជំពាក់​បំណុល​ច្រើន​រហូត​ដល់​ថ្នាក់​សុខ​ចិត្ត​ដើរ​ចូល​តុលាការ​ដោយ​ខ្លួន​ឯង។ យ៉ាង​ណា​មិញ​​​អ្នក​កំប្លែង​ស្រី​ប៉ិន​វោហារ ស្រេង​ សុកាន់ដា ហៅខ្ញុង​ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សូមកុំ​ឱ្យ​គេ​យក​រឿង​អ្នក​នាង​ទៅ​ពាក់ព័ន្ធ​នឹង​ករណី​របស់​ផេន​ខេក​ ព្រោះ​តែ​ជា​មនុស្ស​ផ្សេងគ្នា​។

ហាក់​ក្ដៅស្លឹកត្រចៀក​នឹង​ការ​ប្រៀបធៀប​មុខ​ក្រោយ​នេះ​ អ្នក​នាង​ ខ្ញុង​ បាន​បង្ហោះ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «រក​អី​បាន​រក​ទៅ​ ធ្វើ​អី​បាន​ធ្វើ​ទៅ​ មនុស្ស​មាន​បញ្ហា​មាន​រៀង​ៗ​ខ្លួន​ អាក្រក់​ឬ​ល្អ​ មិន​ស្ថិត​លើ​មាត់​របស់​អ្នក​ឡើយ​ កុំ​ដៀម​ដាម​ ឌឺដង​ ផ្លាផ្កា​ឱ្យ​ខ្ញុំ​ មែន​ខ្ញុំ​ធ្លាប់​ឡាយ​និយាយ​ពី​បញ្ហា​បំណុល​ និង​សុំ​ឱ្យ​បងប្អូន​ជួយ​ព្រោះ​តែ​មាន​ហេតុផល​របស់​ខ្ញុំ​ ព្រោះ​តែ​ក្ដី​ស្រលាញ់​ទើប​មហាជន​រាប់​ម៉ឺន​អ្នក​ជួយ​ខ្ញុំ​ ខ្ញុំ​ក៏​គិត​ថា​ទោះ​ខ្ញុំ​ក៏​សុំ​ដោយ​ក្ដី​ស្មោះ​ត្រង់​និយាយ​ត្រង់​ៗ​មិន​បាន​លួច​ ឆក់ ប្លន់​ បោក​ប្រាស់​អ្នកណា ចុះ​ហេតុអី​ចាំ​បាច់​ដើម្បី​តែ​និយាយ​យក​ល្អ​ខ្លួន​ឯង​ផ្លែផ្កាខ្ញុំ​ម្ល៉េះ​»

អត្ថបទទាក់ទង៖

Share.