អាមេរិក – នៅ​ក្នុង​កម្មវិធី​និយាយកំប្លែង​របស់​ខ្លួន​តារា​កំប្លែង​ Chris Rock មិន​ភ្លេច​លើក​យក​រឿង​ដែល​លោក​ត្រូវ​បាន​តារា​ហូលីវូដ​ Will Smith ទះ​មួយ​កំភ្លៀង​អស់​មួយ​ទំហឹង​ដៃ​នៅ​លើ​ឆាក​ប្រគល់​រង្វាន់​អូស្ការ​នា​ពេល​កន្លង​ទៅ​នោះ​ឡើយ​។

បុរស​វ័យ​ ៥៧​ឆ្នាំ​រូប​នេះ​បាន​ត្រូវ​ Will Smith ទះ​កំផ្លៀង​ដោយ​សារ​តែ​លោក​បាន​យក​រឿង​ក្បាល​ត្រងោល​របស់​ Jada Pinkett Smith ដែល​ជា​ភរិយា​របស់​ Will មក​និយាយ​លេង​សើច​​នៅឆាក​ប្រកាស​ពាន​រង្វាន់​អូស្ការ ហើយ​ក្រោយ​ពី​ហេតុការណ៍​នេះ​ត្រចៀករបស់​ស្រាប់​តែ​ហឹង​ និង​ស្ដាប់​អ្វី​មិន​ឮ​។

យ៉ាង​ណា​មិញ​ថ្មីៗ​នេះ​នៅ​ពេល​លោក​ឡើង​សម្ដែង​កំប្លែង​នៅ​ Caesars Palace នា Las Vegas លោក​បាន​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ថា​៖ «ខ្ញុំ​សុខ​សប្បាយ​ទេ​។ ខ្ញុំ​ស្ដាប់​ឮឡើងវិញហើយ​។ អាការខ្ញុំ​មិន​អាក្រក់​ពេក​នោះ​ទេ​»។

ចាប់​តាំង​ពី​កើត​មាន​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​លើ​ឆាក​ Chris Rock មិន​ដែល​រំលឹក​ដល់​ Will Smith ឡើយ​ ប៉ុន្តែ​នៅ​ក្នុង​ការ​សម្ដែង​កំប្លែង​របស់​លោក​លើក​នេះ​ តារា​កំប្លែង​ឆ្លៀត​បាញ់​ Will Smith តាម​រយៈ​ពាក្យ​សម្ដី​កំប្លែង​របស់​ខ្លួន​។ «មនុស្ស​ដែល​និយាយ​ពាក្យ​ស្ដាប់ទៅ​ឈឺចាប់​ មិន​ដែល​ដាល់​មុខ​អ្នក​ណា​ម្នាក់​នោះ​ទេ​»

ចុង​ក្រោយ​ Chris Rock បាន​និយាយទៅ​កាន់​ក្រុម​អ្នក​ទស្សនា​លោក​ដោយ​ផ្ទាល់ទៀត​ថា​លោក​នឹង​មិន​លើក​យក​រឿង​ជម្លោះ​ដ៏​ល្បីល្បាញ​នោះ​មក​និយាយ​ឡើយ​ ដរាប​ណា​លោក​ទទួល​បាន​សំណង​។ «ខ្ញុំ​មិន​អីទេ​។ ខ្ញុំ​មាន​ការ​សម្ដែង​ហើយ​ ដូច្នេះ​ខ្ញុំ​នឹង​មិន​និយាយ​រឿង​នេះ​ទេ​ រហូត​ទាល់តែ​ខ្ញុំ​បានសំណង»

ប្រភព៖ goe.tv

អត្ថបទ​ទាក់ទង​៖

Share.