យោង​តាម​ការ​បង្ហោះ​របស់​លោក​ ​ឆន សុវណ្ណរាជ​ ផ្ទាល់​កាល​ពី​ខ្ទង់​ម៉ោង​4​ជាង​ទាប​ភ្លឺ​ថ្ងៃ​ទី​២៣​ ខែ​ ឧសភា​ ​ឆ្នាំ​២០២១​ បាន​ជម្រាប​ពី​ដំណឹង​នៃ​មរណភាព​ម្ដាយ​របស់​លោក​ ​និង​ សុំ​អភ័យទោស​ចំពោះ​ម្ចាស់​កម្មវិធី​នានា​ដែល​លោក​ត្រូវ​អវត្តមាន​។​

ក្នុង​សំណេរ​របស់​លោក​បាន​រៀបរាប់​ពី​ក្ដី​ឈឺចាប់​ ​និង​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​អ្នក​ម្ដាយ​ដ៏​មាន​គុណ​របស់​លោក​ត្រូវ​ចាកចោល​លោក​នេះ​។​

«ម៉ាក់​ហត់​ហើយ​ ​ម៉ាក់​សំរាក​អោយ​សុខ​ស្រួល​ណា​ម៉ាក់​ ​ចាប់ពី​ថ្ងៃនេះ​ទៅ​ម៉ាក់​ឈប់​ចាក់​ថ្នាំ​ ម៉ាក់​ឈប់​លេប​ថ្នាំ​ច្រើន​ទៀត​ហើយ​ម៉ាក់​បាន​សុខ​ហើយ​ ​ម៉ាក់​គេង​អោយ​សុខ​ស្រួល​ណា​ម៉ាក់​ណា​ ​កូន​ស្រលាញ់​ម៉ាក់​ខ្លាំង​ណាស់​ 🙏 ខ្ញុំ​បាទ​សូម​អភ័យ​ទោស​ដល់​ម្ចាស់​កម្មវិធី​ដែល​ខ្ញុំ​បាន​លុប​ចោល​ភ្លាមៗ​ទាំងអស់​ផង​ដោយ​ក្នុង​ពេលនេះ​ម្តាយ​របស់​ខ្ញុំ​បាន​ទទួល​មរណភាព​ហើយ​ដោយ​រោគ​លើស​ឈាម​និង​គាំង​បេះដូង​ ​សូម​អភ័យទោស​🙏​»

​សារព័ត៌មាន​ ​ត្រយង​ ​សូម​ចូលរួម​រំលែក​មរណទុក្ខ​លោក​ ​ឆន​ ​សុវណ្ណរាជ​ ​និង​ សូម​បួងសួង​ឲ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​អ្នក​ម្ដាយ​លោក​បាន​ទៅ​ដល់​ទី​សុគតិភព​៕​

Telegram-Troryorng
Share.