ឯម គុន​ថង គឺជា​ Miss Global Cambodia 2022 ដែល​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​មហាហង្ស​ដើម្បី​ចេញ​ទៅ​ប្រកួត​តំណាង​ព្រះរាជាណាចក្រកម្ពុជា​នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូនេស៊ី​។ យ៉ាង​ណា​មិញ​ក្រោយ​មាន​ដំណឹង​រសើប​រឿង​កញ្ញា​ចេញ​ទៅ​ប្រកួត​លើក​នេះ​គឺជំនួស​គេ​នោះ​ ឯម គុន​ថង បាន​ចេញ​សារ​បញ្ជាក់​ដើម្បី​កុំ​ឱ្យ​មហាជន​នៅ​មាន​មន្ទិល​សង្ស័យ​តទៅទៀត​។

នេះគឺជា​ខ្លឹមសារ​ទាំង​ស្រុង​ដែលកញ្ញា ឯម គុន​ថង​ បាន​សរសេរ​រៀបរាប់​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២​នេះ​៖

«ខ្ញុំ​សូម​មិន​និយាយ​អ្វី​ច្រើន​ទេ​ចំពោះ​រឿង​របស់​ miss global Cambodia 2021 មិន​បាន​ចូលរួម​ប្រកួត​ សូម​បញ្ជាក់​ម្ដង​ទៀត​ហើយ​ក៏​ជា​លើក​ចុង​ក្រោយ​ នាង​អែម​គុនថង​មិនបាន​ទៅ​ជុំ​នួន​តំណែង​នរណា​ម្នាក់​ឡើយ​ ក្នុង​នាម​នាងខ្ញុំ​ជា​បវរកញ្ញា​មួយ​រូប​ នាង​ខ្ញុំ​ត្រូវ​បំពេញ​ភារកិច្ច​តាម​អ្វី​ដែល​ក្រុម​ហ៊ុន​អោយ​មក​នាង​ខ្ញុំ​ សូម​ឈប់​ប្រើ​ពាក្យ​ថា​ miss global Cambodia 2021 មិនបាន​ចូល​រួម​ប្រកួត​ដោយសារ​តែ​រូប​នាង​ខ្ញុំ​ទៀត​ទៅ​ ព្រោះ​នាង​ខ្ញុំ​ហើយ​នឹង​គាត់​ចូលរួម​ប្រកួត​ឆ្នាំ​ខុស​គ្នា​ 2021 ផ្សេង​ 2022 ផ្សេង​សូម​បែងចែក​អោយ​ដាច់​ អរគុណ​🙏🏻»

សម្រាប់​ប្រិយមិត្ត​អ្នក​ស្នេហា​កម្មវិធី​ប្រកួត​សម្រស់​ Miss Global 2022 នេះ​អាច​ចូលរួម​បោះ​ឆ្នោត​ដើម្បី​ជួយ​ឱ្យ​បេក្ខនារី​ ឯម​ គុនថង បាន​ឈាន​ចូលដល់​វគ្គ​កំពូល​ Top 10 ដោយ​​លោក​អ្នក​គ្រាន់​តែ​ចុច​លើ​ Link ខាង​ក្រោម​នេះ​រួច​បំពេញ​ឈ្មោះ ​និង ​Email ជាការស្រេច​។

Link: Vote – Miss Global Organization

អត្ថបទទាក់ទង ឯម គុនថង៖

Share.