មហាជនជាច្រើនមានការសាទរខ្លាំងមែនទែន ខណៈទទួលដំណឹងថា មានអ្នកស្រាក់ដៃជួយដោះស្រាយបំណុលឱ្យតារាកំប្លែង​ ផេនខេក ក្នុងគ្រាដែលមានទុកលំបាកនេះ។ រហូតគេឃើញមានម្ចាស់ប្រ៊េនមួយរូប ហ៊ានចេញមុខអះអាងថា ខ្លួនអាចជួយដោះស្រាយបំណុលឱ្យ ផេនខេក បាន៩០ភាគរយ ដែលមានទំហំទឹកប្រាក់ដល់ទៅ ជាង១៣ម៉ឺនដុល្លារ។

យ៉ាងណាមិញបំណុលរបស់ ផេន ខេក ១៥ ម៉ឺនដុល្លារនោះ ប៉ុន្ដែមិនមែនមានម្ចាស់បំណុលតែម្នាក់ទេ នៅក្នុងនោះក៏មានអ្នកនាង គង់ ចាន់ស្រីមុំ ម្នាក់ក្នុងចំណោមនោះដែរ ទើបបានជាតារាស្រីរូបនេះចេញមុខមក Live ជាមួយនឹង ផេកខេក បកស្រាយឱ្យមហាជនបានយល់កាន់តែច្បាស់។

អ្នកនាង គង់ ចាន់ស្រីមុំ បានលើកឡើងថា អំឡុងពេលដែលផ្ទុះរឿងម្ចាស់បំណុលផ្សេងៗចេញមុខមកទម្លាយរឿង ផេនខេក នៅលើបណ្ដាញសង្គម រហូតឈានដល់មានការគំរាមប្រើចំណាត់ការវិធានការច្បាប់ចំពោះ ផេនខេក ទៀតនោះ ខណៈនោះអ្នកនាង និងស្វាមី រួមទាំងក្រុមគ្រួសារ គឺធ្វើដំណើរកម្សាន្តនៅប្រទេសថៃ ទើបមិនចង់លូកដៃក្នុងរឿងនេះ ដែលនាំឱ្យល្អក់ដល់អារម្មណ៍អ្នកនាង។

តាមការនិយាយនៅលើវីដេអូ Live អ្នកនាង គង់ ចាន់ស្រីមុំ ដាច់ចិត្តទម្លាយថា ផេនខេក ក៏ជាកូនបំណុលរបស់ខ្លួនដែរ ក៏ប៉ុន្ដែអ្នកនាងក៏ជាម្នាក់ដែលផ្ដល់ឱកាសឱ្យកូនបំណុល។ អ្នកនាងបានអះអាងប្រាប់ ផេនខេក ថា នៅគ្រាលំបាកនេះ អ្នកនាងឱ្យ ផេនខេក បង្វិលលុយសងម្ចាស់បំណុលណាដែលជាម្ចាស់លុយធំ ចំណែកលុយបំណុលខ្លួនឱ្យផ្អឹបទុកសិនចុះ ពោលគឺមានពេលណាសងពេលនោះ។

អ្នកនាងបានបន្តទៀតថា ផេនខេក ត្រូវបែងចែកលុយដែលបានពីការថតកម្មវិធីនីមួយៗ ទៅកាន់ម្ចាស់បំណុលផ្សេងៗគ្នា បន្តិចម្នាក់ៗដើម្បីឱ្យម្ចាស់បំណុលមានទំនុកចិត្ត។ អ្នកនាងបានអំពាវនាវឱ្យម្ចាស់បំណុលទាំងអស់ លើកលែងការប្រាក់ចំពោះ ផេនខេក ទៅចុះ ដែលនោះជាការចាត់ទុកថា ផ្ដល់នៅដង្ហើមចុងក្រោយសម្រាប់ដកឱ្យនាង។

ដោយឡែកអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញអារម្មណ៍ត្រេកអរចំពោះការប្រកាសជួយដល់តារាកំប្លែង ផេនខេក ដោយសុទ្ធចិត្តពីសំណាក់មហាជនគ្រប់គ្នា នឹងម្ចាស់ផលិតផលមួយចំនួន ក្នុងការផ្ដល់ការងរឱ្យនាង។ ក៏ប៉ុន្តែ អ្នកនាង គង់ ចាន់ស្រីមុំ ថា ខណ:ទឹកដល់ច្រមុះហើយ ស្រាប់លេចមុខបុរសម្នាក់នោះ ចេញប្រកាសនឹងជួយ ផេនខេក ទាំងស្រុងទៀតនោះ តាមដែលអ្នកនាងបានស្ដាប់ហើយពិចារណា នាងចាត់ទុកថា នោះគ្រាន់តែជាការទាមទារយក Views ឱ្យផេក សូមមេត្តាបញ្ឈប់សកម្មភាពបែបនេះតទៅ។

ដើម្បីជាក់ច្បាស់ សូមទស្សនាវីដេអូនេះ៖

អត្ថបទពាក់ព័ន្ធ៖

ទោះ​ ផេនខេក​ មិន​បាន​ហា​មាត់​សុំ​ជំនួយ​ ប៉ុន្តែ​មហាជន​ស្រាក់​ដៃ​គ្នា​ជួយ​ ផេនខេក​ ព្រោះ​ម្ចាស់​បំណុល​មិន​ព្រម​បន្ធូរ​ដៃ​

ក្ដៅ​ស្លឹក​ត្រចៀក​រឿង​បំណុលផេន​ខេក​ មនុស្ស​ចេះ​តែ​យក​មក​ប្រៀប​ធៀប​ខ្លួន​ពេក​ អ្នក​នាង​ខ្ញុង​ បោះ​សំដី​បែប​នេះ…

ផេន ខេក ស៊ីញេសែកស្អុយ ជំពាក់គេលុយវ័នក រហូតដល់ម្ចាស់បំណុលចេញមកទម្លាយរឿងខ្ចីលុយខ្ទេចខ្ទី

Share.