សារព័តមានត្រយង បានទទួលដំណឹងមកថា អ្នកម្នាង ឌួង ឌីយ៉ាត បានទទួលមរណភាពនៅមន្ទីរពេទ្យ​មួយក្នុងក្រុងបាងកក​ ប្រទេសថៃ​ ដោយរោគាពាធ ហើយអ្នកម្នាងគឺជាជីដូនបង្កើតរបស់ព្រះនាងតូច នរោត្តម ជេនណា។

យោងតាមនៅលើហ្វេសប៊ុកផេក ព្រះនាងតូច នរោត្តម ជេនណា បានរៀបរាប់ថា «ខ្ញុំរំជួលចិត្ត​ រន្ធត់ក្តុកក្តួលណាស់​ចំពោះការចាកចេញដ៏ឆាប់រហ័សនៃជីដូនបង្កើតខ្ញុំ​ អ្នកម្នាង​ ឌួង​ ឌីយ៉ាត​ ដោយជីដូនខ្ញុំបានទទួលមរណភាព​ កាលពីម៉ោង ១១:៣៩នាទីព្រឹក​នាថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២២នេះ​ នៅមន្ទីរពេទ្យ​មួយក្នុងក្រុងបាងកក​ ប្រទេសថៃ​ ដោយរោគាពាធ។ ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ​ ចៅស្តាយណាស់​ដែលចៅមិនបានជួប​ និងនៅក្បែរម៉ាក់យាយក្នុងដង្ហើមចុងក្រោយ។​ ចៅតែងតែបន់ស្រន់សុំអោយម៉ាក់យាយនៅជាមួយចៅអោយបានយូរ​ តែពេលនេះម៉ាក់យាយទៅចោលចៅហើយ​ ទៅគ្មានថ្ងៃបានជួបវិញ។ ឱ! ម៉ាក់យាយអើយ ចៅ​នៅតែនឹក​ នឹក​ នឹក​ និងចងចាំពីការស្រឡាញ់​ ការអប់រំ​ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់​ នាងខ្ញុំ​ និងទូលថ្វាយ​ជម្រាប​ ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ​ នៅពេលក្រោយ​»។

សារព័ត៌មានត្រយងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ចំពោះ ព្រះនាងតូច នរោត្តម ជេនណា និងក្រុមព្រះញាតិវង្ស និងសូមទន្ទិសឱ្យវញ្ញាណក្ខន្ធរបស់អ្នកម្នាង បានយាងទៅកាន់សុគតិភព៕

Share.