ក្រុម​បាល់ទាត់​បុរស​កម្ពុជា បាន​ប្រកួត​ចាញ់​សិង្ហបុរី ដោយ​លទ្ធផល ១ទល់០ លើ​ទីលាន​កីឡដ្ឋាន Thiên Trường Stadium ក្នុង​ពូល B ប្រចាំ​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២។

គ្រាប់​បាល់​ជ័យជម្នះ​របស់​សឹង្ហបុរី រក​បាន​ដោយ​កីឡាករ Saifullah Akbar នៅ​នាទី​៣៦ ហើយ​លទ្ធផល​នេះ​បាន​រក្សា​រហូត​ដល់​លោក​អាជ្ញាកណ្ដាល​​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​នៅ​ម៉ោង​៩០នាទី​ពេញ។

នេះ​ជា​ប្រកួត​ទី២​របស់កម្ពុជា ស្រប​ពេល​ប្រកួត​ដំបូង​ក្រុម​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ឡាវ នៅ​ថ្ងៃ​បើក​ឆាក ៤ទល់១ ហើយ​ប្រកួត​ទី៣ ប្រកួត​ពូល នឹង​ធ្វើ​ឡើង​នៅ​​វេលា​ម៉ោង​៧ល្ងាច ថ្ងៃ​ទី១៤ ខែ​ឧសភា លើ​ទីលាន​ដដែល ដោយ​កម្ពុជា ត្រូវ​ជួប​ក្រុមថៃ និង​ប្រកួត​បិទ​ពូល​នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ជាមួយ​ក្រុម​ម៉ាឡេស៊ី៕

Share.