ស្រុកស្ទឹងហាវ៖ រថយន្ត១គ្រឿងបើកលឿន រអិលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង តែម្នាក់ឯង នៅចំនុចផ្លូវ១៤៦ B អតីតផ្លូវសម្តេចសង្ឃចន្លោះគីទ្បូម៉ែត្រលេខ ២៥ និង ២៤ នៅវេលាម៉ោង២០ៈ៣០នាទី កាលពីថ្ងៃទី១១ ខែឧសភា ឆ្ឆ្នាំ២០២២។

រថយន្តគ្រោះថ្នាក់ ក្រឡាប់ដោយខ្លួនឯងនេះ ម៉ាក​ FORD RAPTOR ពណ៌ប្រផេះ ពាក់ស្លាកលេខកម្ពុជា KD ០៤៩២៩៦ បើកបរដោយឈ្មោះ ប៉ាន់ ត្រកាល ភេទប្រុស អាយុ២៩ឆ្មាំ មុខរបរអាជីវករ មានទីលំនៅទីរួមខេត្តបន្ទាយមានជ័យ។ បានធ្វើដំណើរពីស្រុកស្ទឹងហាវ ទៅស្រុកព្រៃនប់ ក្នុងល្បឿនលឿន ​លុះដល់ចំនុចភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ​ រថយន្តបានរអិលធ្លាក់ទៅខាងឆ្វេងដៃផ្លូវ ក្រឡាប់ផ្ងារជើងតែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ និងម្ចាស់រថយន្តឡើយ​ ​ក្រោយកើតហេតុម្ចាស់រថយន្តបានទាក់ទងរថយន្ដស្ទូចដើម្បីស្ទូចយករថយន្តទៅជួសជុលដោយខ្លួន៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.