អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ពេលវេលានឹងមកដល់នៅពេលដែលមានការចរចាសន្តិភាពជុំវិញប្រទេសអ៊ុយក្រែន ប៉ុន្ដែលោកមើលមិនទាន់ឃើញពីពេលវេលានៃកិច្ចចរចាសន្តិភាពនោះក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ។​

លោក Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីអូទ្រីស Alexander Van der Bellen ថា «សង្រ្គាមនេះនឹងមិនស្ថិតស្ថេរជារៀងរហូតទេ វានឹងមានពេលវេលាមួយ ដែលការចរចាសន្តិភាពនឹងប្រព្រឹត្តទៅ»។

លោកបន្តថា «ខ្ញុំមិនឃើញថា​ វានឹងកើតឡើងភ្លាមៗនោះទេ ប៉ុន្ដែខ្ញុំអាចនិយាយរឿងមួយ គឺ យើងនឹងមិនចុះចាញ់ឡើយ»៕

ប្រភព៖ Arabnews

Share.