ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះបានឲ្យដឹងថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៦០នាក់ បន្ថែមទៀតដែលធ្វើឲ្យតួលេខឆ្លងសរុបនៅកម្ពុជាកើនឡើងដល់២៥,២០៥នាក់ហើយនិងមានអ្នកជំងឺជាសះស្បើយចំនួន ៥៣៧នាក់។

គិតត្រឹមថ្ងៃនេះ មានអ្នកជំងឺចំនួន ១៧,៧០១នាក់បានជាសះស្បើយឡើងវិញខណៈដែលមានអ្នកស្លាប់ដោយសារកូវីដ១៩សរុបចំនួន១៧៦នាក់។

ជាការកត់សំគាល់តួលេខឆ្លងថ្មីនៃជំងឺកូវីដ១៩នៅក្នុងរាជធានីភ្នំពេញហាក់មិនមានការប្រែប្រួលខ្លាំងនោះឡើយខណៈដែលនៅតាមបណ្តាខេត្តមួយចំនួនមានការកើនឡើងគួរឲ្យបារម្ភ៕

Share.